Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បង្ហើបប្រាប់ក្រុមវិភាគដូរបាយ ៖ សម្តេចកំពុងប្រើប្រាស់យុទ្ធសាស្ត្ររុញទូក បណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ ដើម្បីមានការងារធ្វើរកលុយ ចិញ្ចឹមជីវិត ឬសុំសិទ្ធិជ្រកកោន នៅក្រៅប្រទេស

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបប្រាប់ក្រុមវិភាគដូរបាយថា សម្តេចកំពុងប្រើប្រាស់យុទ្ធសាស្ត្ររុញទូក បណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ។ សម្តេចថ្លែងថា អត្ថបទមួយនេះ នឹងធ្វើឱ្យក្រុមវិភាគ យកទៅវិភាគ បានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយ ចិញ្ចឹមជីវិតឬសុំសិទ្ធិជ្រកកោន នៅក្រៅប្រទេស។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែធ្នូនេះ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការថា កន្លងមកមានក្មួយៗ ដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំនិងភរិយា ជាមួយរូបថតម៉ាណែតនិងភរិយា។

គាត់បានប្រាប់ខ្ញុំថា លោកអុំសង្ហាដូចបងម៉ាណែត និងក្មួយខ្លះនិយាយថា អុំប្រុសអុំស្រីសង្ហាដូចបងម៉ាណែត និងប្រពន្ធគាត់។ ខ្ញុំបានប្រាប់ទៅក្មួយៗវិញថាតើម៉ាណែតបង្កើតអុំ ឬអុំបង្កើតម៉ាណែត?។

អត្ថបទមួយនេះ នឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិតឬសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស។

ថ្ងៃមុនគេវិភាគរឿងចៅទី២១ ស្រក់ទឹកភ្នែកតែមិនយំ។ ល្អហើយខ្ញុំមានចៅ២២នាក់ និងកូនបង្កើតកូនប្រសា ១០នាក់ទៀត ដែលខ្ញុំនឹងជួយពួកអ្នកឱ្យធ្វើការវិភាគ តែរឿងគ្រួសារខ្ញុំ ដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×