Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌ បញ្ជូនលោកគ្រូជោគជ័យឈ្មោះ ប៊ុន ផាក ទៅតុលាការ

ភ្នំពេញ : កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបញ្ជូនខ្លួនលោកគ្រូជោគជ័យ ដែលគេល្បីថាពូកែជំនាញខាងបោក មកកាន់តុលាការ ដើម្បីបញ្ជូនឲ្យតំណាងអយ្យការ ធ្វើការសាកសួរតាមនីតិវិធី។

គ្រូបង្រៀនវិធីសាស្រ្តជោគជ័យ ឈ្មោះ ប៊ុន ផាក ត្រូវបានម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រភពមិនទាន់បញ្ជាក់ គ្រូជោគជ័យ BunPak ពាក់ព័ន្ធនឹងករណីអ្វីខ្លះនោះទេ ។

ជនសង្ស័យមានឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក (BunPak ) អាយុ ២៨ឆ្នាំ ដែលមហាជនភាគច្រើនស្គាល់ថា ជាអ្នកបង្ហាត់បង្ហាញលើជំនួញជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុន Camazone បំរើសេវាកម្មទិញទំនិញពីក្រៅស្រុកមកខ្មែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×