Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរៀបចំដែនដី ពន្យារពេលកាលបរិច្ឆេទផុតកំណត់ នៃការដាក់ពាក្យជ្រើសរើស ទីប្រឹក្សាសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ

spot_img

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែធ្នូនេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលកាលបរិច្ឆេទផុតកំណត់ នៃការដាក់ពាក្យជ្រើសរើស ទីប្រឹក្សាសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ (National Social Land Concession (SLC) Consultant) ពាក់ព័ន្ធនឹងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដែលផ្ដល់កម្មសិទ្ធិកាន់កាប់ដីធ្លី ការអភិវឌ្ឍកសិកម្ម សេវាសង្គម និងហេដ្ឋរចនាសម្ព័ន្ធសហគមន៍ និងលើក កម្ពស់ជីវភាពរស់នៅ ដល់កសិករខ្នាតតូច ដែលស្ថិតនៅក្នុងសហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីដីសហគមន៍រួច។

ក្នុងសេចក្តីជូនដំណឹង បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់ឱ្យបានជ្រាបថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) សូមពន្យារកាលបរិច្ឆេទផុតកំណត់ នៃការដាក់ពាក្យជ្រើសរើសទីប្រឹក្សាសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដល់ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២១ ម៉ោង ១៧និង០០រសៀល។

គោលបំណងអភិវឌ្ឍន៍គម្រោង គឺដើម្បីផ្ដល់កម្មសិទ្ធិកាន់កាប់ដីធ្លី ការអភិវឌ្ឍកសិកម្ម សេវាសង្គម និងហេដ្ឋរចនាសម្ព័ន្ធសហគមន៍ និងលើក កម្ពស់ជីវភាពរស់នៅ ដល់កសិករខ្នាតតូច ដែលស្ថិតនៅក្នុងសហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីដីសហគមន៍រួច និងដីសម្បទានសង្គមកិច្ចរបស់គម្រោង ក៏ដូចជាដើម្បីធ្វើផែនការប្រើប្រាស់ដី នៅក្នុងឃុំនៅក្នុងប្រទេសកម្ពុជា។

គម្រោង LASED III បានទទួលហិរញ្ញប្បទាន ពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយដែលរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច ចំនួន ៧ ទីតាំង របស់គម្រោង LASED II និងផ្តល់ការអភិវឌ្ឍលើដីសម្បទានសង្គមកិច្ចចំនួន ១២ ទីតាំង, សហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីដីសមូហភាពរួច ចំនួន ៣៣ សហគមន៍, ការរៀបចំចុះបញ្ជីដីសមូហភាព របស់សហគមន៍ជនជាតិដើមភាគតិច ចំនួន ១៥សហគមន៍ និងការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ ចំនួន ៤៥០ឃុំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×