Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសរត់កង់បីម្នាក់ ដេកស្លា.ប់លើប៉ៅអី នៅក្នុងហ្គារ៉ាស់សាំង

spot_img

ភ្នំពេញ : បុរសរត់កង់បីម្នាក់បានដេកស្លា.ប់នៅលើប៉ៅអ៊ី បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការព័ទ្ធខ្សែត្រង់ចំណុចកើតហេតុ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី ៤ខែធ្នូ ឆ្នាំ ២០២១ស្ថិតនៅចំណុចការាសសំាងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះកែវ នាង ភេទប្រុស អាយុ៤៦ ឆ្នាំមុខរបរ រត់កង់បី មានទីលំនៅផ្ទះ៥ ផ្លូវ៣៣បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីប្អូនប្រុស ដែលជាអ្នកធ្វើការនៅក្នុងការ៉ាស់សំាង បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៨នឹង៣០នាទីព្រឹក គាត់បានប្រទះឃើញជនរងគ្រោះ បានដេកស្លា.ប់នៅលើប៉ៅអ៊ី ក៏ប្រញាប់ប្រាប់អ្នកជិតខាង និងរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ចុះមកត្រួតពិនិត្យហ៊ុំព័ទ្ធខ្សែកន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ដើម្បីចុះមកធ្វើកោសល្យវិច័យសព។

បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ លោកបានចុះមកធ្វើកោសល្យវិច័យសព រួចបានបញ្ជាក់ឲ្យដឹងថា សពជនរង្រ្គោះខាងលើ បានស្លា.ប់ដោយសារគាំ.ងបេះដូង មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ ក្រោយមកសមត្ថកិច្ច បានធ្វើកំណត់ហេតុរួចប្រគល់សព ជូនទៅដល់ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ទៅតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×