Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញត្តិគាំទ្រ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី

spot_img

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គាំទ្រទាំងស្រុងចំពោះប្រសាសន៍ ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអ្នកដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព ទេពកោសល្យ និងគុណធម៌ដោយទទួលបានការសិក្សា នៅសាកលវិទ្យាល័យល្បីឈ្មោះជាច្រើននៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ពោលគឺការបណ្តុះបណ្តាលនៅបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក (United States/ Military Academy West Point) និងទទួលបានសញ្ញាប័ត្របណ្ឌិតពីសកលវិទ្យាល័យ Bristol នៃចក្រភព អង់គ្លេស។ ឯកឧត្តម ជានាយទាហាន ដែលមានភាពហ្មត់ចត់ បញ្ញាញាណ សុភវិនិច្ឆយ និងវិន័យខ្ពស់ ដោយបានបម្រើការងារ នៅក្នុងកងយោធពលខេមរភូមិន្ទ រហូតបានក្លាយជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

សាលាដ៏ល្អបំផុតដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លងកាត់ ការទទួលបានការបណ្តុះបណ្តាល តម្រង់ទិស និងផ្តល់បទពិសោធន៍ជាក់ស្ដែង ក្នុងការដឹកនាំប្រទេសពីឪពុករបស់ឯកឧត្តមផ្ទាល់គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមហារដ្ឋបុរសខ្មែរដ៏ឆ្នើមបំផុត ដែលបាន និងកំពុងដឹកនាំកម្ពុជាឲ្យទទួលបានសន្តិភាពពេញលេញ ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តែងទទួលបានការគោរព និងស្រឡាញ់ពីសំណាក់ប្រជាជនជាទូទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សេចក្តីថ្លែងការណ៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺចំពេលដែលសមស្រប និងត្រឹមត្រូវបំផុត ពោលគឺជាពេលវេលាដែលថ្នាក់ដឹកនាំ ជំនាន់ក្រោយត្រៀមខ្លួនទទួលខុសត្រូវ កាន់តែខ្ពស់លើជោគវាសនាប្រទេសជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×