Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប៉ុស្តិ៍នគរបាល ដុតបំផ្លាញ ដំណាំកញ្ឆាដែលជនខិលខួច លួចដាំខុសច្បាប់ បានចំនួន០៣ទីតាំង អាងស្តុបទឹក០២ នៅចំណុចដុបគុហារចិន

ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូឆ្នាំ២០២១ អនុវត្តការចង្អុលបង្ហាញ ពីសំណាកលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកា.ប់ដុតបំផ្លាញ ដំណាំកញ្ឆាដែលជនខិលខួច លួចដាំខុសច្បាប់ បានចំនួន០៣ទីតាំង អាងស្តុបទឹក០២ នៅចំណុចដុបគុហារចិន ស្ថិតនៅភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ ២៦៥ ម៉ែត្រការ៉េ និងបន្តស្រាវជ្រាវស្វែងរកជនល្មើស ដែលលួចដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×