Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតទៀនមិនប្រុងប្រយ័ត្ន បង្កជាអគ្គិភ័យឆាបឆេះខ្ទមស្នាក់នៅ អនាធិបតេយ្យចំនួន ១២ខ្ទម និងផ្ទះតម្បាញ ចំនួន១ខ្នង នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះខ្ទមស្នាក់នៅ អនាធិបតេយ្យមួយកន្លែង ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គ្រោះអគ្គិភ័យនេះបង្កឡើងដោយសារដុតទៀន មិនប្រយ័ត្ន បំផ្លាញអស់ខ្ទមស្នាក់នៅអនាធិបតេយ្យចំនួន១២ខ្ទម និងរាលដល់ផ្ទះសមាគមន៍តំបាញ ចំនួន០១ខ្នង។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីដុតភ្លើងទៀន នៅក្នុងផ្ទះខ្ទមសំណង់អនាធិបតេយ្យ ហើយធ្វើឲ្យខូចខាតឆេះខ្ទមស្នាក់នៅអនាធិបតេយ្យ ចំនួន១២ខ្ទម ឆេះអស់ទាំងស្រុង និងផ្ទះតម្បាញ ចំនួន០១ខ្នងថ្មក្រោម ឈើខាងលើ ទំហំ២០គុណ២០ (ឆេះខាងលើទាំងស្រុង) ខូចខាតសម្ភារ:ជិតមួយម៉ឺនដុល្លារ។

នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់២៨ឡាន ស្មើរនិង១៥២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងបង្ករ គឺជាសំណង់ខ្ទមមិនរៀបរយចំនួន ១២ខ្នង ហើយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ ចាន់ សារីម ភេទស្រី អាយុ ៦១ឆ្នាំ មុខរបរ គ្រូតម្បាញ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×