Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវ ប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគត

spot_img

ភ្នំពេញ ៖ ញត្តិគាំទ្រ ៖ យើងខ្ញុំជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវទាំងអស់ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគត តាមរយ:ការបោះឆ្នោត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាឥស្សរជនថ្នាក់ដឹកនាំខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូបដែល ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែល ទទួលបានការកោតសរសើរ, ការគោរព ស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្ត្រីរាជការ និងកង កម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បី បុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស័ក្តិសមជាអនាគត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើន លើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងគិត គូរជោគវាសនារបស់ប្រទេសជាតិ និងសុខុមាលភាពប្រជាជនគ្រប់កាលៈទេសៈ៕រក្សាសិទ្ធិដោយ ៖ CEN

spot_img
×