ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់បុរសជាប់ចោទជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការដំបូងខេត្តព្រះសីហនុ កាត់ទោសអោយជាប់ពន្ធធានាគារកំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាត.កម្ម និង ការលា.ក់បំ.បាំងសាកសព ប្រព្រឹត្តនៅចំណុចប្តូរប្រាក់ជំាងស៊ូ សិត្ថនៅក្រុងទី ១៤ ភូមិ០៤ សង្កាត់ លេខ០៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ កាលពីអំឡុងខែ កញ្ញាឆ្នាំ ២០១៩។

លោក និល ណុន ជាប្រធានចៅក្រមជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ Zhou Ya Yun ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ចិន ។
ជនរងគ្រោះ មានឈ្មោះ Wu Cheng Hui ភេទ ប្រុស ជាជនជាតិចិន និងត្រូវជាមិត្តភក្តិ របស់ជនជាប់ចោទ។
ជនជាប់ចោទឈ្មោះ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ពីបទ ” ឃាត.កម្ម និង បទលា.ក់.បាំងសាកសព ” តាមមាត្រា ១៩៩ និង មាត្រា ៥៣១ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទបានប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ បន្ទាប់ពី គាត់បានស.ម្លាប់ជនរងគ្រោះ ដោយចាក់នឹងកាំ.បិត រួចហើយ កាប់សាកសពជាបីកំណាត់ ខ្ចប់យកទៅបោះចោលនៅក្នុងដីឡូត៍មួយកន្លែង នៅក្នុងខេត្តព្រះសីហនុ រួចគេខ្លួន។
តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


