ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត LexusRX300 មួយគ្រឿងក្នុងល្បឿនលឿនដូចហោះ ជ្រុលចង្កូតឆ្លងផ្លូវទៅបុ.ករថយន្តបែនដឹកដី២គ្រឿង ចតស្ងៀមនៅក្នុងដីឡូតិ៍ ជាប់ផ្លូវវិមានឈ្នះឈ្នះ បណ្តាលឲ្យរថយន្តបង្ក រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ ទាំងស្រុង ចំណែករថយន្តបែនដឹកដី២គ្រឿង រងការខូចខាតផ្នែកខាងមុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយ វិមានឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកLexusRX300 មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AM-2986 បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ស្តុបទំនប់កប់ស្រូវផ្លូវវិមានឈ្នះឈ្នះ ស្រាប់តែជ្រុលចង្កូតរថយន្តហោះឆ្លងផ្លូវ ទៅបុ.ករថយន្តបែនដឹកដី២គ្រឿង ចតស្ងៀមនៅក្នុងដីឡូត៍ ក្បែរចិញ្ចើមផ្លូវចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ រួញចូលគ្នាស្ទើរទាំងស្រុង បានគៀបជាប់តៃកុងក្នុងការប៊ីនមុខ ហើយភ្លាមៗនោះដែរ បានពលរដ្ឋជិតខាងជួយ គាស់ទ្វារយកជនរងគ្រោះ ចេញមកក្រៅ និងទំនាក់ទំនងទៅរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាម។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកដល់វាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត






