Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តអគ្គិសនីកម្ពុជា បើកឡើងខឿន បុ.កបង្គោលភ្លើងបំភ្លឺផ្លូវ បា.ក់មួយដើម បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកូរ៉េ របស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា មួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតឡើងខឿនផ្លូវ ជ្រុលបុ.កបង្គោលភ្លើងបា.ក់មួយដើមរាបដល់ដី ចំណែករថយន្តបង្កវិញ បានក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកូរ៉េរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា មួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខ រដ្ឋ 13.2.1398 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃឡើងខឿនផ្លូវ បន្តទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់រាបដល់ដី ចំណែករថយន្តបង្កវិញ ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធ.ត់មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្ត និងបង្គោលភ្លើងមួយដើម ជាទ្រព្យសម្បត្តរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកដល់វាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×