Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងបញ្ចប់ការខ្ចីទីកន្លែងឯកជនផ្សេងៗ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ ទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់

spot_img

ព្រៃវែង ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា “នៅយ៉ាងយូរបំផុត ត្រឹមដំណាច់ខែ១២នេះ ត្រូវបញ្ចប់ការខ្ចីទីកន្លែងឯកជនផ្សេងៗ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយសាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ត្រូវសិក្សាបង្កើតមណ្ឌលព្យាបាលអ្នកជំងឺកូវីដនេះ នៅរាជធានីភ្នំពេញ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ មួយទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ទុកបម្រើដល់វិស័យកីឡាវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×