សេដ្ឋកិច្ចចិននឹងអាចរងការវាយប្រហារពិតប្រាកដពីមេរោគបំប្លែងថ្មីប្រភេទ«អូមីក្រុង» ខណៈចិនទំនងជារឹតបន្តឹងការធ្វើដំណើរពីអន្តរជាតិដើម្បីរក្សាករណីឆ្លងឱ្យនៅជិតចំនួនសូន្យតាមតែអាចធ្វើទៅបាន។
ការធ្វើដំណើរឆ្លងព្រំដែន គឺជារឿងដែលសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ ហើយនេះគឺជារឿងពិតដែលកំណើនសេដ្ឋកិច្ចរបស់ចិនមានការកើនឡើងក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញសេដ្ឋកិច្ច។ គោលការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ក្នុងកម្រិតសូន នឹងធ្វើឱ្យខូចខាតដល់នវានុវត្តន៍នាពេលអនាគត។
ជាក់ស្តែងប្រទេសចិនបន្តតម្រូវឱ្យភ្ញៀវទេសចរទាំងអស់ត្រូវធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារយ៉ាងហោចណាស់ចំនួន ១៤ ថ្ងៃពេលមកដល់ប្រទេសចិនភ្លាម។ ក្នុងនោះ ចំនួនជនជាតិចិនឆ្លងកាត់ព្រំដែនប្រទេសរបស់ខ្លួនបានធ្លាក់ចុះ ៩៩% តាមក្រុមហ៊ុនទិន្នន័យ «Wind»។
ការរឹតបន្តឹងការធ្វើដំណើរហាក់ដូចជាមិនផ្លាស់ប្តូរនោះទេ ដោយទីក្រុងប៉េកាំងកំពុងសម្លឹងមើលការរក្សាច្បាប់បច្ចុប្បន្នឱ្យបានល្អនៅក្នុងឆ្នាំក្រោយ។ អ្នកជំនួញដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃមួយចំនួនថែមទាំងព្យាករណ៍ថា គោលនយោបាយនឹងនៅដដែលរហូតដល់ឆ្នាំ ២០២៤ ។
ទោះបីជាថ្មីៗនេះ តៃវ៉ាន់បានប្រកាសគម្រោងឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារខ្លី “១០ បូក៤” និង “៧ បូក ៧” ថ្មីក៏ដោយ តៃវ៉ាន់បានដាក់ប្រទេសអាហ្រ្វិកចំនួន ១០ ទៅក្នុងបញ្ជីដែលមានហានិភ័យខ្ពស់បន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគបំប្លែងថ្មីប្រភេទថ្មីអូមីក្រុង។ បន្ថែមពីនេះ អ្នកដំណើរដែលមកដល់ពីប្រទេសទាំងអស់នោះ គឺត្រូវតែឆ្លងកាត់ការធ្វើចត្តាឡីស័កមជ្ឈមណ្ឌលឯកទេសមួយកន្លែង។ទោះបីជាយ៉ាងនេះក្តី តៃវ៉ាន់បច្ចុប្បន្នមិនមានគម្រោងហាមឃាត់ការធ្វើដំណើរពីប្រទេសដែលមានមេរោគអូមីក្រុងបនដែលកំពុងរីករាលដាលនោះទេ៕ ប្រភព៖ Taiwanese Times