Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ ក្រោយភ្នំភ្លើង Semeru របស់ឥណ្ឌូនេស៊ីបានផ្ទុះឡើង

ទីភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយ(BNPB) បានអះអាងនៅថ្ងៃអាទិត្យថា មនុស្ស១០នាក់ ដែលជាប់ក្នុងតំបន់កើតហេតុ ក្រោយភ្នំភ្លើងមួយឈ្មោះថាសេមារ៉ូ (Semeru )បានផ្ទុះឡើង  ត្រូវបានជួយជម្លៀសចេញប្រកបដោយសុវត្ថិភាពហើយ។ ខណៈករណីស្លាប់កើនឡើងយ៉ាងហោច ណាស់ចំនួន១៣នាក់ និងប្រជាជនជាច្រើននាក់ផ្សេងទៀតរងរបួស។

ភ្នំភ្លើង សេមារូ គឺជាប្រភេទភ្នំភ្លើងមួយដែលខ្ពស់ជាងគេក្នុងប្រទេសឥណ្ឌូនេស៊ី និងមានទីតាំងនៅលើកោះជ្វា។ វាបានបញ្ចេញផេះនិងដុំភ្លើងទៅលើអាកាសកាលពីថ្ងៃសៅរ៍ ដែល បានគ្របដណ្តប់ស្ទើរតែមួយភូមិភាគខាងកើតនៃខេត្តជ្វា និងបានបញ្ចូនប្រជាជនចេញពីតំបន់នេះយ៉ាងប្រញាប់ប្រញាល់។ បើតាម អាជ្ញាធរតំបន់ ករណី​ផ្ទុះ​នេះ​ បាន​បំផ្លាញ​ស្ពាន​យុទ្ធសាស្ត្រ​មួយ​ដែល​តភ្ជាប់​តំបន់ចំនួន​ពីរ​ក្នុង​សង្កាត់​ក្បែរ​នោះ​នៃ​ក្រុង Lumajang ជាមួយ​ទីក្រុង Malang និង​បានបំផ្លាញអគារមួយចំនួនផងដែរ។

មន្ត្រីទីភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយ(BNPB) លោក Abdul Muhari បានថ្លែងក្នុងសារព័ត៌មានថា មនុស្សចំនួន១៣នាក់បានស្លាប់ក្រោយហេតុការណ៍ផ្ទុះភ្នំភ្លើង ហើយសាកសពចំនួននាក់បានកំណត់អត្តសញ្ញាណរួចរាល់។ ក្នុងនោះ មនុស្សចំនួន៩៨នាក់រងរបួស រួមទាំងស្ត្រីមានផ្ទៃពោះចំនួន២នាក់ផងដែរ។ ខណៈមនុស្សចំនួន៩០២នាក់ត្រូវបានជម្លៀសចេញ។ នេះបើតាមអ្វីដែលលោក Abdul Muhari បានផ្តល់តាមរយៈសារព័ត៌មាន។

លោក Thoriqul Haq មន្ត្រីក្នុងតំបន់ Lumajang បានបញ្ជាក់ថា សម្រាប់អ្នករុករករ៉ែវិញ ពួកគេត្រូវបានជាប់នៅជុំវិញកន្លែងធ្វើការរបស់ពួកគេ។ ទីភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយបានឱ្យដឹងទៀតថា យ៉ាងហោចណាស់មនុស្សចំនួន៣៥នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកនាំពាក្យជាន់ខ្ពស់នៃតំបន់ប្រាប់ថា មនុស្សចំនួន៤១នាក់បានគ្រោះថ្នាក់ដោយសារតែរលាកភ្លើង។ Semeru, more than 3,600 metres high, is one of Indonesia’s nearly 130 active volcanoes.

សូមបញ្ជាក់បន្តិចថា ភ្នំភ្លើង សេមារូ គឺមានកម្ពស់ខ្ពស់ជាង ៣.៦០០ ម៉ែត្រ ខណៈវាក៏ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មជាងគេចំនួន១៣០របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។ បន្ថែមពីនេះ ភ្នំភ្លើងនេះក៏បានផ្ទុះហើយម្តងដែរកាលពីខែមករាកន្លងទៅ ដោយមិនបានបង្កជាផលប៉ះពាល់ និងរងរបួសនោះទេ៕

ប្រភព៖ SBS News

×