Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរៀបចំដែនដី ឱ្យម្ចាស់សាលាជ័យថាវី​ រុះរើសំណង់ដែកសាងសង់បិទផ្លូវសាធារណៈរបស់រដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យម្ចាស់សំណង់សាលាជ័យថាវី ត្រូវរុះរើសំណង់អំពីដែកជាបន្ទាន់ ដែលបានសាងសង់បិទផ្លូវសាធារណៈរបស់រដ្ឋ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ការចេញវិធានការនេះ បន្ទាប់ពីមានករណីសំណើសុំកិច្ចអន្តរាគមន៍រុះរើសំណង់របស់ម្ចាស់សាលាជ័យថាវី និងដោយយោងប្រកាសរួមលេខ ១២២៩ ប្រក.មផ.ដនស ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ ស្តីពីការទប់ស្កាត់ការសាងសង់ គ្មានលិខិតអនុញ្ញាត ឬការសាងសង់ខុសពីលិខិតអនុញ្ញាត។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ បានចេញលិខិតជម្រាបជូន

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវត្ថុ ករណីសំណើសុំកិច្ចអន្តរាគមន៍រុះរើសំណង់របស់ម្ចាស់សាលាជ័យថាវី ដែលបានសាងសង់សំណង់អំពីដែកបិទ ផ្លូវសាធារណៈរបស់រដ្ឋ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស របស់អគ្គនាយកដ្ឋានសំណង់ សហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការចុះពិនិត្យដល់ទីតាំង សាងសង់សំណង់អំពីដែក(សាលាជ័យថា ដែលបានសាងសង់បិទផ្លូវសាធារណៈរបស់រដ្ឋ ហើយបានធ្វើឱ្យខូចសោភណ្ឌភាព បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កជាភាពអនាធិបតេយ្យយ៉ាងខ្លាំង ដោយសារមានការដាក់ម៉ូតូពាសពេញទាំងផ្លូវ មិនអាចធ្វើដំណើរឆ្លងកាត់បាន និងមានការរាំងស្ទះដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ។ ដូច្នេះម្ចាស់សំណង់ត្រូវធ្វើការរុះរើ សំណង់ដែកជាបន្ទាន់ព្រោះសាងសង់លើទ្រូងផ្លូវសាធារណៈ ដើម្បីចៀសវាងបង្កការរាំងស្ទះដល់ការចរាចរណ៍របស់ប្រជាពលរដ្ឋពិសេសពេលមានអគ្គិភយ័កើតឡើងជាយថាហេតុ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×