សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានងើបឡើងវិញបន្តិចបន្តួច ចំនួន ០,២០ភាគរយ ត្រឡប់មក ៤៨០,១២ពិន្ទុវិញ ដោយមានថ្លៃរបស់ភាគហ៊ុនចំនួនបី លើទីផ្សារគោលមានការកើនឡើង។
ភាគហ៊ុនដែលមានកំណើននាំមុខគេគឺ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដល់ ១៣.៥០០រៀលក្នុងមួយហ៊ុន ជាមួយកំណើនចំនួន ១៦០រៀល។ ចំណែក ផេសថិក (PEPC) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PAPP) វិញបានកើនឡើងបន្តិចបន្តួចដែរចំនួន ១០និង ២០រៀល។ ឌីប៊ីឌី(DBDE) ក៏បានបង្ហាញការកើនឡើងថ្លៃបន្តិចបន្តួចដែរ ចំនួន ១០រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរបូកបញ្ជូលគ្នាមានចំនួន ២៨២,៨លានរៀល៕