Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC ជិត៣០ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញ​ប្បទាន ៤,៦៥ ប៊ីលានដុល្លារ រួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា រយៈពេល ២៨ឆ្នាំមកនេះ ពោលគឺគិតពីអំឡុងឆ្នាំ ១៩៩២-២០២០ ប្រទេសចិន បានផ្តល់ហិរញ្ញប្បទាន សរុបប្រមាណ ៤.៦៥៥លានដុល្លារអាមេរិក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

ប្រទេសចិនបានផ្តល់ប្រាក់កម្ចីសម្បទានប្រមាណ ៣ពាន់លានដុល្លារ ដល់កម្ពុជាដើម្បីសាងសង់ផ្លូវ និងស្ពាន បានប្រវែងសរុបជាង ៣ពាន់គីឡូម៉ែត្រ ដែលនេះបានធ្វើឲ្យប្រទេសចិនក្លាយជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេដល់កម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ និងស្ពានទូទាំងប្រទេសនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងការដឹកជញ្ជូនកសិផលជាច្រើន ដែលជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ប៉ុន្តែទន្ទឹមនិងទទួលបានហិរញ្ញប្បទានពីប្រទេសចិន កម្ពុជាក៏ទទួលបានជំនួយ និងកម្ចីផ្សេងៗគ្នាពីបណ្តាប្រទេសផ្សេងទៀត ដែលរួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង វៀតណាម និងថៃ ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី ADB និង ធនាគារពិភពលោក WB ផងដែរ។

គួរបញ្ជាក់ថា បើយោងតាម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងកន្លងទៅថា ប្រាក់កម្ចីសម្បទានពីប្រទេសចិន ត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ផ្លូវនានាក្នុង​ប្រទេ​ស​ ដូចជា ផ្លូវជាតិលេខ ៣, ៥៨, ៨, ៩, ១០,១១, ៧១C និងគម្រោងកែលម្អផ្លូវនាពេលខាងមុខលើផ្លូវជាតិលេខ ៣៣, ៤១ និង ៣១ ជាដើម៕

×