ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ អាជ្ញាធរជាតិប្រយូទ្ធប្រឆាំងគ្រឿងញៀន ។
ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅអគារមិត្តភាព ទីស្តីការគណ:រដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក លោកស្រី ជារដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អភិបាលខេត្ត អគ្គលេខាធិការរង អគ្គស្នងការរងនគរបាលជាតិ បញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាលរងខេត្ត ប្រធាននាយកដ្ឋាន មកពីក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ។
កិច្ចប្រជុំដើម្បីត្រួតពិនិត្យនិងពិភាក្សាលើការងារត្រួតពិនិត្យគ្រឿងញៀនរយ:ពេល០៩ខែ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី