Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជួនខ្លួនជនសង្ស័យ៣នាក់ ទៅកាន់តុលាការចាត់ការ ជាប់ពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀន១១កព្ចាប់ និង ប្រើប្រាស់អា.វុធខុសច្បាប់

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានចាប់ និង បញ្ជូនខ្លួន ជនសង្ស័យចំនួន៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន និង ការប្រើប្រាស់អា.វុធខុសច្បាប់ ប្រព្រឹត្តត្រង់ចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២១។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ មានឈ្មោះ៖ ទី ១ -ឈ្មោះ អ៉ឹម សុវិចិត្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ទី ២ -ឈ្មោះ ស៊ឹម ចិត្រា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ និង ទី ៣-ឈ្មោះ ខាត់ ឧត្តម ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

ពួកគេទាំង៣នាក់ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពួកគេ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបានវត្ថុតាងរួមមាន ៖ – គ្រឿងញៀន ១១ កញ្ចប់ថង់តូច , អា.វុធខ្លី ចំនួន ១ដើម ម៉ាក កា៥៩ (K 59) លេខ ៧៦៧៦ បង់ចំនួន ១ និង គ្រាប់ចំនួន ២គ្រាប់ ព្រមទាំងសម្ភារៈប្រើប្រាស់ថ្នាំញៀន មួយចំនួនទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×