ខេត្តស្ទឹងត្រែង ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃ ទី ៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើសវនាការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធការឆ.បោកតាមអនឡាញ (online) ដោយប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Hwe Knm និងបាន ធ្វើការ Live ចែកលុយចែកមាសជាច្រើន ប្រព្រឹត្តនៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ។

យោងតាមដីការរបស់តុលាការ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មាន ឈ្មោះ កុង សីលា នៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ជនត្រូវចោទ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១ នៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


