Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ មើលស្ថានភាពនៃការកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង

spot_img

ខេត្តបាត់ដំបង ៖ នៅថ្ងៃចន្ទ ទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងអញ្ជើញចុះពិនិត្យ មើលទីតាំងជាក់ស្តែង និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានបង្ហាញថា ៖ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង តំបន់៣ មានផ្ទៃដីចំនួន២០៦ ៩៥៣ហិកតា ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់ ៣ សរុបមានចំនួន២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២ ២២១ហិកតា និងមានប្រជាពលរដ្ឋ ដែលចូលទន្ទ្រានកាន់កាប់ចំនួន ២ ៥១៤គ្រួសារ ស្ថិតនៅក្នុង ឃុំចំនូន ១៧ ក្នុងស្រុកទាំង៤ ក្នុងនោះមាន ៖

១- ស្រុកសង្កែ ៖
មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៦កន្លែង ស្នើ ១១៤,៥ហត និងមានប្រជាពលរដ្ឋចំនួន ១ ៩៤៤គ្រួសារ។
២- ស្រុកថ្មគោល ៖
មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហត និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។
៣- ស្រុកមោងឫស្សី ៖
មានឃុំចំនួន៩ ក្នុងនោះមានឃុំ ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១កន្លែង ស្នើផ្ទៃដី ២១៤,៧ហត និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។
៤- ស្រុកឯកភ្នំ ៖
មានឃុំចំនួន៧ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣ ០៥៣,២ហត និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ។

កិច្ចប្រជុំ បានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស៊ីជម្រៅទាក់ទងបញ្ហាខាងលើចុងបញ្ចប់កិច្ច ប្រជុំបានសម្រេចដូចខាងក្រោម ៖
១- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងរៀបចំបោះបង្គោលព្រំដីព្រៃលិចទឹកឲ្យបានគ្រប់ចំនួនសរុប ៦០ ដែលមិនទាន់បោះ ក្នុងចំណោមបង្គោលសរុបទូទាំងខេត្តចំនួន ១១២បង្គោល។
២- ដោយឡែកយន្តការដោះស្រាយបញ្ហាជារួម គឺយកលទ្ធផលទាំង ៧ចំណុច ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីមន្រ្តីជំនាញ និងពិនិត្យពិភាក្សា ជាមួយក្រសួងពាក់ព័ន្ធរួចមក អង្គប្រជុំទាំងមូលបានសម្រេចដាក់ចេញវិធានការ មួយចំនួន ដូចខាងក្រោម៖
១. ជូនរដ្ឋបាលខេត្តបាត់ដំបងចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២. ជូនរដ្ឋបាលខេត្តបាត់ដំបងចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្ដឹងអាជ្ញាទៅតុលាការ។
៣. ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។
៤. កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។
៥. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែល បានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
៦. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
៧. ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឫស្សី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×