Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដាក់ចេញនូវទិសដៅការងារចំនួន១០ចំណុច ដល់ស្ថាប័ន អង្គភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីប្រសិទ្ធភាពការងារ

spot_img

ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដាក់ចេញនូវទិសដៅការងារចំនួន១០ចំណុច ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១ នៅអគារ A ទីស្តីការ គណ:រដ្ឋមន្រ្តី ក្រោមវត្តមានសមាជិកពេញអង្គ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នាឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ អរគុណគ្រប់គណ:កម្មការក្រសួង ស្ថាប័ន អាជ្ញាធរដែនដី គ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន សាសនា និង គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទោះបីជាមានការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏សកម្មភាពត្រួតពិនិត្យគ្រឿងញៀន របស់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងវិស័យពាក់ព័ន្ធ នៅតែមានសកម្មភាពផុលផុស។ ការផ្សព្វផ្សាយអប់រំតាមរយៈបណ្តាញសង្គម ប្រព័ន្ធអនឡាញ និង ប្រព័ន្ធព័ត៌មាន កាន់តែសកម្ម ជាពិសេសតាមរយៈ Page របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រតិបត្តិការ នៃការអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី ៦ ទទួលបាន លទ្ធផលល្អប្រសើរ។

កងកម្លាំងអនុវត្តច្បាប់កាន់តែមានសមត្ថភាពក្នុងការស្រាវជ្រាវ និងបង្ក្រាបករណីធំៗ ទាំងករណីជួញដូរគ្រឿងញៀនឆ្លងដែន និងករណីចរាចរ ជួញដូរគ្រឿងញៀននៅក្នុងប្រទេស។ ការព្យាបាល និងស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀន ទោះបីជាមានបញ្ហា ប្រឈមដោយ សារការរីករាលដាលនៃជំងឺកូវីដ-១៩ក៏យើង នៅតែអាចរក្សាបាននូវការផ្តល់សេវាព្យាបាលដល់អ្នកញៀន ទាំងនៅក្នុងមណ្ឌលបណ្តោះអាសន្ន និងក្នុងសហគមន៍។ កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅតែបន្ត សកម្មភាពធម្មតា តាមរយៈកិច្ចប្រជុំ និងទំនាក់ទំនងអនឡាញ។

ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើសុំឱ្យឯកឧត្តម លោកជំទាវ ជាប្រធាន ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់អនុវត្ត នូវ ចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
ទី១.បន្តជម្រុញអនុវត្តសកម្មភាពប្រតិបត្តិការ នៅក្នុង ផែនការយុទ្ធនាប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៦ ឱ្យបានកាន់តែផុលផុសថែមទៀត ជាពិសសជម្រុញការងារ របស់គណៈកម្មការទទួលបន្ទុកតាមវិស័យ នីមួយ ៗ
ទី២.បន្តការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់គ្រឿងញៀន តាមមុខសញ្ញាដែលត្រូវអប់រំ និងគោលដៅសំខាន់ៗ ។ រៀបចំពង្រឹងជនបង្គោលអប់រំគ្រឿងញៀនតាមសាលារៀន និងរោងចក្រ សហគ្រាសដទៃទៀត ស្រប ពេលស្ថានភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ច និងសាលារៀនឡើងវិញជាបណ្តើរៗ។
ទី៣.បន្តពន្លឿនប្រសិទ្ធភាពការងារអនុវត្តច្បាប់ ដូចជា ការពន្លឿននីតិវិធីការកាត់ទោសជនល្មើសពាក់ព័ន្ធគ្រឿងញៀនធំៗ និង នីតិវិធីរឹបអូសទ្រព្យ សម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ឱ្យបានលឿន។
ទី៤ .បន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងត្រួតពិនិត្យ សារធាតុគីមីផ្សំ រៀបចំការបណ្តុះបណ្តាលឱ្យបានទូលំទូលាយ ដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសារធាតុគីមីផ្សំឱ្យបានហ្មត់ចត់។
ទី៥.ត្រូវពង្រឹងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុ។ រៀបចំឱ្យបានរួចរាល់នូវលក្ខខណ្ឌគោលសម្រាប់អ្នកញៀនគ្រឿងញៀន ដែលត្រូវយកទៅព្យាបាលរយៈពេលវែងនៅមជ្ឈមណ្ឌលជាតិ ។ ពង្រឹងរចនាសម្ព័ន្ធធនធានមនុស្ស និងការគ្រប់គ្រងនៅ មជ្ឈមណ្ឌលជាតិ ។ ពង្រឹងគុណភាពគ្រូពេទ្យផ្តល់ សេវាព្យាបាល អ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌល សុខភាព សហគមន៍ទាំង៣៥៥កន្លែង។
ទី៦.ចំពោះការពង្រឹងយន្តការថ្នាក់ក្រោមជាតិ ត្រូវរៀបចំ បញ្ចូលសមាភាពគណៈកម្មការភូមិ-ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ទៅក្នុងសមាសភាព គណៈកម្ម ការដឹកនាំនិងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានចប់សព្វគ្រប់ ។ ស្នើខេត្តនីមួយៗ កំណត់ឱ្យបានរួចរាល់នូវភូមិ ស គ្មានគ្រឿងញៀន នៅដើមឆ្នាំ២០២២ ដើម្បីចាប់ផ្តើមអនុវត្តការងារ។ ពង្រឹង យន្តការ BLO និងប្រតិបត្តិការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ១៥១១ សម្រាប់ខេត្តជាប់ព្រំដែន។
ទី៧.បញ្ចប់ការរៀបចំចងក្រងគោលនយោបាយភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមព្រំដែន។ បន្តសម្រេចការងារសហប្រតិបត្តិការជាមួយភាគីចិន ស្តីពីជំនួយការរៀបចំបណ្តាល័យអប់រំគ្រឿងញៀន នៅតាមសាលារៀនគោលដៅសំខាន់ (បានរៀបចំជិតរួចរាល់ចំនួន០១ នៅវិទ្យាល័យបឹងត្របែក)។

ទី៨.បន្តអនុវត្តស្មារតីនៃអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីបញ្ហា គ្រឿងញៀនលើកទី៧ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ទី៩.ត្រៀមរៀបចំគោលនយោបាយលើកសរសើរពហុវិស័យ ចំពោះអង្គភាពពាក់ព័ន្ធ លើការងារត្រួតពិនិត្យគ្រឿងញៀន។
ទី១០.អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវត្រៀមឯកសារពាក់ព័ន្ធទាំងអស់ដើម្បីត្រៀមធ្វើជាសេនាធិការ ជូនរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំអាស៊ាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×