Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល កុំចេះតែហ៊ាន! ប៉ះអ្នកបក​ប្រែ​ចិត្ត​ធម៌ លុត​មេការ​ជន​ជាតិ​ចិន​២នាក់ ឡើង​ងើប​​មុខ​មិន​រួច រឿង​អត់​បើក​លុយ​ឲ្យ​កម្មករ…

spot_img

វីដេអូមួយ ដំបូងឡើយ ស្មានតែគេសម្តែង លុះដឹងការពិត មហាជពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈស្រ្តីខ្មែររូបស្រស់ស្អាតម្នាក់ ដែលចេះភាសាចិនសម្តីហូរដូចទឹក បានព្រលះឲ្យមេការជនជាតិ២នាក់ ឡើងងើបមុខមិនរួច ខណៈមេការជនជាតិនេះ មិនបើកលុយឲ្យកម្មករខ្មែរប្រមាណ ២០ នាក់។

តាមរយៈវីដេអូ ស្រ្តីអ្នកបកប្រែចិនចិត្តល្អដ៏កម្ររកម្នាក់ បាននិយាយថា ទោះបីរូបនាងចេះចិនក៏ដោយ ក៏គាត់មិននៅខាងចិនឡើយ គឺនៅខាងបងប្អូនខ្មែរដាច់ខាត។ គាត់ក៏បានបញ្ជាក់ទៅបងប្អូនកម្មរខ្មែរថា គាត់មិនមែនជាអ្នកបកប្រែ និងធ្វើការនៅទីនេះទេ ប៉ុន្តែ ដោយសារបងប្អូនគាត់ជានាំមក អុីចឹង គាត់ត្រូវតែចេញមុខដោះស្រាយ និងឲ្យបងប្អូនកម្មករត្រូវតែរារាំងមេការចិននេះ កុំឲ្យរត់ចេញទៅណាឲ្យសោះ។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន ពិតជាសម្តែងការកោតសរសើរ ចំពោះទង្វើរដ៏ល្អរបស់ស្រ្តីអ្នកបកប្រែចិនរូបនេះជាខ្លាំង ដែលគាត់ចេះជួយខ្មែរគ្នាឯង និងជួយដោយភាពត្រឹមត្រូវ។ ប៉ុន្តែ ក្នុងនោះ ក៏មតិមួយបានលើកឡើងថា តាមពិតទៅមិនត្រូវស្តីបន្ទោសឱ្យគាត់ទេគួរតែរកមេធំរបស់គាត់មក ព្រោះមេធំក៏មិនបើកលុយឱ្យតាចិនហ្នឹងដែរមើលទៅ សុំទោសបើខ្ញុំនិយាយខុស។

តែទោះយ៉ាងណា នេះគ្រាន់តែជាវីដេអូដ៏មិននឹកស្មានដល់មួយ ដែលត្រូវបានគេចែករំលែកឲ្យឃើញប៉ុណ្ណោះ ហើយករណីនេះត្រូវបានដោះស្រាយ ឬ យ៉ាងណា ក៏យើងមិនដឹងច្បាស់នោះទេ ខណៈទីកន្លែងកើតហេតុ ក៏ប្រភពចែករំលែកពុំបានបញ្ជាក់ឲ្យដឹងនោះដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×