Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីបង្ការ និងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងប្រើប្រាស់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីបង្ការ និងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងប្រើប្រាស់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់។

ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីបង្ការនិងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការ ប្រើប្រាស់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ដែលមាន ឯកឧត្តម ជា វ៉ន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន។

គណៈកម្មការអន្តរក្រសួងដើម្បីបង្ការនិងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់សេវា ទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖

  • បង្ការ បង្ក្រាប និងត្រួតពិនិត្យលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ ឆ្លងដែន ដើម្បីធានាអធិបតេយ្យភាព ប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពនៃការផ្តល់សេវាទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • រៀបចំផែនការកែសម្រួលរាល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍អន្តរជាតិនៅតាមបណ្ដោយ ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវបង្វែរឱ្យមកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិ
  • ដឹកនាំសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និង/ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់
  • សម្របសម្រួលជាមួយបណ្តាប្រទេសជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជាលើការងារគ្រប់គ្រងការ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍អន្តរជាតិ
  • ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។

គណៈកម្មការអន្តរក្រសួងដើម្បីបង្ការនិងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់សេវា ទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ មានលេខាធិការដ្ឋានមួយជាសេនាធិការ។

សមាសភាពជាក់ស្តែង តួនាទីនិងភារកិច្ចនៃលេខាធិការដ្ឋានត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធាន គណៈកម្មការអន្តរក្រសួង។

អនុប្រធាន សមាជិក និងសមាសភាពលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងត្រូវចូលរួមប្រជុំតាម ការអញ្ជើញរបស់ប្រធានគណៈកម្មការអន្តរក្រសួង។ ប្រធានគណៈកម្មការអន្តរក្រសួងអាចអញ្ជើញសមាសភាព ពាក់ព័ន្ធផ្សេងទៀតមកចូលរួមប្រជុំ តាមការចាំបាច់។

គណៈកម្មការអន្តរក្រសួងដើម្បីបង្ការនិងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់សេវា ទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ មានសិទ្ធិប្រើត្រារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការបំពេញ តួនាទីនិងភារកិច្ចដូចមានចែងក្នុងសេចក្តីសម្រេចនេះ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×