Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ណែនាំឲ្យម្ចាស់ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក បៀរហ្កាឌិន ផ្អាកអាជីវកម្ម និងហាមលក់គ្រឿងស្រវឹង នៅថ្ងៃទី០៨ ខែធ្នូ ដើម្បីកាន់ទុក្ខព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុម

spot_img

ភ្នំពេញ ៖ ក្រសួងទេសចរណ៍នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំង ៣ចំណុច ដោយហាមលក់គ្រឿងស្រវឹង និងឲ្យម្ចាស់ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ផ្អាកអាជីវកម្ម នៅថ្ងៃទី០៨ ខែធ្នូ ដើម្បីកាន់ទុក្ខព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុម ព្រះនរោត្តម រណឬទ្ធិ។

ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភានៃកម្ពុជា និងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលបាន ប្រកាសយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ, ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំ៣ចំណុច ដល់អ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថាសារាចរណែនាំទាំង ៣ចំណុច រួមមាន៖

១) ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

២) ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។

៣) ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ឱ្យអនុវត្តការផ្អាក អាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×