Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបក្រុមញៀនល្បែ​ងស៊ីសង​ អាប៉ោង​ បៀរ​ មិនចូលផ្ទះបាន ២២ នាក់ នៅស្រុកសំរោងទង

កំពង់ស្ពឺ​ ៖​​ អធិការ​ដ្ឋាន​នគរបាល​ស្រុកសំរោងទង បានឲ្យដឹងថា ​សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង​ បើកប្រតិបត្ដិការបង្រ្កាបក្រុមញៀនល្បែ​ងស៊ីសង​”អាប៉ោង​ បៀរ”​ មិនចូលផ្ទះបាន២២នាក់​ , “ល្បែងតែងវិនាស​ បើមិនជៀសជាប់អន្ទាក់ធ្លាក់ក្នុងកណ្ដាប់ដៃសមត្ថកិច្ច”។

យោងតាម​បញ្ជា​លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ អធិ​ការ​នគរបាល​ស្រុក​សំរោងទង​ ដឹកនាំកម្លាំ​ង​ចុះបង្រ្កាប​ទីតាំង​បើកលេង​ល្បែង​ស៊ីសង​ “​ អាប៉ោង​ បៀ​ “​ មិនញញើតច្បាប់និងមិនអាណិតចិត្ដប្រពន្ធ​ កូន​ ​ប្ដីសី កាលពី​រសៀល​ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោ​ង ១៣និង៣០ នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ទឹម ណេ ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឃា​ត់​មនុស្សចំនួន ២២ នាក់ ស្រី​ ៧ នាក់​ ស្ថិតក្នុងរង្វង់​សមត្ថកិច្ច​កំពុង​អនុវត្ត។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​សមត្ថកិច្ចនគរ​បាល​ ដកហូត​ចាប់​យកវត្ថុតាង​រួមមាន៖​​ – មេអាប៉ោង ចំនួន ៣ គ្រាប់ (មេរោគ​ចង្រៃ​) – ចានបា.ញ់អាប៉ោង ចំនួន ១ – គម្របផ្តិល ១ – កម្រាលអាប៉ោង ១ – ទូរស័ព្ទដៃ ២៣គ្រឿង – ម៉ូតូ ៣គ្រឿង និងប្រាក់រៀលមួយចំនួន។

ករណីខាងលើ សមត្ថកិច្ចបានបញ្ជូនមក ​អធិការ​ដ្ឋាន​ន​គរបាល​ស្រុក​សំរោងទង ​ធ្វើការសាកសួរ​​រកឲ្យ​ឃើញ​មេក្លោង​ អ្នកលេង​ ​អ្នកទៅមើលគេលេង​ និងអ្នកផ្ដល់ទីកន្លែង​ ដើម្បី​កសាងសំណុំ​រឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×