Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ត្រូវបានជនសង្ស័យ ធា.ក់ប្ល.ន់យកម៉ូតូស្គុបពី ស៊េរីឆ្នាំ២០២១ បានសម្រេច នៅខណ្ឌទួលគោក

ភ្នំពេញ ÷ បុរសម្នាក់ចេញពីផឹកស៊ីជាមួយមិត្តភក្តិ នៅម្តុំមុខ បន្ទាយយោធា ង៧០ ផ្លូវជាតិលេខ៣ រួចជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែជិះវង្វេងផ្លូវ មកតាមបណ្ដោយផ្លូវ៥៩៨ វិញត្រូវជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូដេញពីក្រោយ ធា.ក់ប្ល.ន់យកម៉ូតូជនរងគ្រោះម៉ាកស្គុបពី ស៊េរីឆ្នាំ២០២១មួយគ្រឿង បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះហោ ប៊ុនលាភ ភេទប្រុសអាយុ៤៤ ឆ្នាំ មុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នស្នាក់នៅមុខ បន្ទាយយោធា ង៧០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីបងប្រុសជាសន្តិសុខម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសជាជនរងគ្រោះ ជិះម៉ូតូម៉ាកស្កុបពីពណ៌ស ស៊េរីឆ្នាំ២០២១ គ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីត្បូងមកជើងលុះមកដល់ចំណុចកើតហេតុខាងលើ ជិតការិយ៉ាល័យបុរីប៉េងហ៊ួត ស្រាប់តែលេចមុខជនសង្ស័យគ្នា២ នាក់ជិះម៉ូតូម៉ាកXR មួយគ្រឿង ឌុបគ្នាមិនចាំផ្លាកលេខ ជិះមកពីក្រោយក៏ធា.ក់ទៅលើម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលបែ.កឈា.មពេញមុខសន្លប់ស្តូកស្តឹង រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់សួរនាំ ទៅលើជនរងគ្រោះ បន្ទាប់មកក៏នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់ទី២ ដើម្បីឲ្យជនរងគ្រោះ ដាក់ពាក្យបណ្ដឹង ងាយស្រួលសមត្ថកិច្ចតាមស្រាវជ្រាវ រកមុខសញ្ញា និងចាប់ខ្លួនជនសង្ស័យ យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

×