Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យឯកជនថ្មីមួយទៀត កំពស់២៦ជាន់ នឹងកើតមានក្នុងពេលឆាប់ៗខាងមុខនេះក្នុងខណ្ខ៧មករា

ភ្នំពេញ៖ តាមរយៈគម្រោងសាងសង់មន្ទីរពេទ្យឯកជនថ្មីមួយនេះ អ្នកជម្ងឺទូទៅពុំចាំបាច់ចំណាយពេលវេលា និងចំណាយថវិកាច្រើន  ដើម្បីទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យបរទេស។

គម្រោងនៃមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ មានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កម្ពស់ ២៦ជាន់ ក្រោមដី ៣ជាន់ និងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាល អ្នកជំងឺបាន ពីចំនួន ១៥០ ទៅ ២០០គ្រែ ដែលគ្រោងនឹងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ ទៅ ៥ឆ្នាំ។

សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានបើកការដ្ឋានសាងសង់នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានលោកវេជ្ជបណ្ឌិត ឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញ។

បើតាមការបញ្ជាក់ពីឯកឧត្តម ឃួង ស្រេង គម្រោងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះជាសមិទ្ធផលមន្ទីរពេទ្យឯកជនថ្មីមួយ ដែលនឹងកើតមានក្នុងពេលឆាប់ៗខាងមុខ ហើយអ្នកជម្ងឺទូទៅ  នឹងពុំចាំបាច់ចំណាយពេលវេលា និងចំណាយថវិកាច្រើន  ដើម្បីព្យាបាលជម្ងឺនៅមន្ទីរពេទ្យបរទេស។

យោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញ បានបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពី លោក ឃួង ស្រេង និងលោកស្រី បានធ្វើឱ្យគម្រោងសាងសង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់មានកម្ពស់ ២៦ជាន់ ក្រោមដី៣ជាន់ និងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ ២០០គ្រែ និងគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ ទៅ ៥ឆ្នាំ ដែលជាពេទ្យឯកជន ដែលបម្រើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចំបង។

សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ រួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹង និងពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន ៧ មន្ទីរពេទ្យបង្អែកចំនួន១ មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧ មណ្ឌលសុខភាពចំនួន៤៣ ប៉ុស្តិ៍សុខភាពចំនួន ៧ ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន ២៧៥៧ទីតាំង បន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

×