Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតអូស្រ្តាលី ៖ វិមជ្ឈការ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាសង្គម ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា ការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF) របស់កម្ពុជា មានគោលបំណងបង្កើតយន្តការបែបព័ត៌មានត្រឡប់ ដើម្បីអនុញ្ញាតិឱ្យពលរដ្ឋរាយការណ៍ ពីគុណភាពនៃការផ្តល់សេវាថែទាំសុខាភិបាល ការអប់រំ និងសេវាមូលដ្ឋានផ្សេងទៀតនៅថ្នាក់ឃុំ។

ថ្មីៗនេះ លោក ឯកអគ្គរាជទូតរង Andreas Zurbrugg បានជួបជាមួយមេឃុំដានរុន និងក្រុមអ្នកស្ម័គ្រចិត្តសម្របសម្រួលសហគមន៍ នៃឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីសង្កេតមើលដំណើរការ “ដាក់ពិន្ទុ” ដោយប្រជាពលរដ្ឋ និងស្វែងយល់ពីដំណើរការផ្តល់ព័ត៌មានត្រឡប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ និង កង្វល់ទាំងឡាយក្នុងសហគមន៍។

អូស្រ្តាលី មានមោទនភាព ដោយបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១៥លានដុល្លារបន្ថែមទៀត សម្រាប់គម្រោងគណនេយ្យភាពសង្គមនេះ ដើម្បីធានាថាប្រជាពលរដ្ឋអាចបញ្ចេញមតិ និងបង្ហាញកង្វល់នានា នៅថ្នាក់មូលដ្ឋានរបស់ខ្លួន។ យើងរីករាយនឹងធ្វើការជាមួយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គជអប) អង្គការទស្សនៈពិភពលោក ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×