Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសវិចារថ្លែង! សន្យាឲ្យអូនចាំ ២ ឆ្នាំ តែ​ចុង​ក្រោយ លោក​បង​ក្បត់​ផិត លួច​នាំ​ស្រី​ផ្សេង​មក​ដេក​ដល់​កុដិ ទ្រាំ​ពុំ​បាន ​ខាង​ស្រី​បង្ហោះ​ផ្អើល…

សង្ឃវ័យក្មេងមួយអង្គ ដែលគេអះអាងថា ជាចៅអធិការវត្ត ព្រះរាជមានជ័យ ស្ថិតនៅភូមិតាពេជ្យខាងជើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង បន្ទាប់វីដេអូបែកធ្លាយ ត្រូវនារីម្នាក់ជាគូស្នេហ៍ សម្រេចចិត្តថតបង្ហោះមុខមាត់មនុស្សក្បត់ ព្រោះបានសន្យាថានឹងរៀបការជាមួយនាង តែចុងក្រោយបែរធ្វើព្រងើយកន្តើយ ហាក់គ្មានដឹងរឿងដែលកើតឡើងនៅក្នុងកុដិជាមួយគ្នាសោះ។

តាមរយៈវីដេអូ នារីរងគ្រោះ ព្រោះជ្រុលផុងកាយដោយសារលោកក្បត់ចិត្ត បាននិយាយទៅកាន់ប្រុសស្នេហ៍ជាសង្ឃថា «និយាយមកសុទ្ធតែថា ឲ្យចាំ២ឆ្នាំ ចាស់ទំក៏ដឹងឮ ២ឆ្នាំ វាមិនសំខាន់ទេ តែអ្វីដែលសំខាន់ ចាប់អារម្មណ៍ខ្លាំងជាងគេ គឺគាត់សម្បូរស្រីច្រើន ហើយធ្វើជាពុំដឹងរឿង….។ តាមការលើកឡើងរបស់ខាងស្រីនៅក្នុងវីដេអូ នោះរវាងរូបនាង និងលោកសង្ឃរូបនេះ អាចបានជ្រុលប្រព្រឹត្តខុសរំលងប្រៃពៃណីជាមួយគ្នា រហូតចាស់ទំដឹងឮ ដោយមិនដឹងថា តាំងពីពេលមុនបួស ឬយ៉ាងណានោះទេ ប៉ុន្តែ ដោយសារតែនាងរកឃើញយកស្រីផ្សេងមកដេកដល់កុដិ៍ ជាហេតុធ្វើឲ្យរូបនាង ផ្ទុះកំហឹងបែបនេះតែម្តង។

ក្រោយពីបានឃើញបែបនេះ មហាជនដែលមានការហួសចិត្តខ្លាំង ជាពិសេសស្រីៗ បានព្រលះឲ្យខាងស្រីកប់ៗថា ស្រីស្អី ដាច់ដាបសូម្បីតែសង្ឃ ក៏ហុចគូថដល់កុដិ, ស្រីអេីយស្រី ប្រុសនៅពេញដីម្ដេចស្រីមិនស្នេហ៍ ទៅស្នេហ៍តែលោក ដល់ពេលលោកឆាន់ថាលោកនេះខូច,…។ រីឯអ្នកខ្លះទៀត ក៏បានដាក់ឲ្យបន្ថែមភ្ជាប់កាយវិការលោកសង្ឃរូបនេះ ដើរគេចមុខចេញបានត្រឹមកាន់ធាងល្ហុង ទាំងអស់សំណើចថា «ធាងល្ហុងឥឡូវហើយ ថាអាត្មាមិនដឹងមិនដឹងហើយ»។

តែទោះជាយ៉ាងណា មហាជនដែលមិនពេញចិត្ត ចំពោះសង្ឃកំហូចរូបនេះ ដែលរងការចោទមានស្រីច្រើនយកមកដេកក្នុងកុដិ ធ្វើឲ្យខូចតម្លៃព្រះពុទ្ធសាសនា បានស្នើដល់ក្រសួងធម្មការចាត់ការតាមការគួរផង៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×