Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោសអតីសសមាជិករណសិរ្សខ្មែរ រំដោះខ្មែរ ៤ ជាប់គុកក្នុងម្នាក់ពី៦ ទៅ ៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ: រួមគំនិតក្បត់ជាតិ

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទោស ពិរុទ្ធជន ចំនួន ៤ នាក់ ដែលជាអតីតសមាជិកតបស់ចលនាខ្មែររំដោះខ្មែរ ជាប់ពន្ធនាការ ក្នុងម្នាក់ៗ ពី ៦ ទៅ ៧ ឆ្នាំជាប់ពាក់ព័ន្ធនឹងការប៉ុន.ប៉ងធ្វើរដ្ឋប្រ.ហារ ផ្តួលរំ.លំរដ្ឋាភិបាល ដោយការដាក់ប.ង្កៃគ្រា.ប់បែ.កតែមិនផ្ទុះ ប្រព្រឹត្តកាលពីមុនចូលឆ្នាំខ្មែរក្នុងឆ្នាំ ២០១៩ នៅក្នុងរាជធានីភ្នំពេញ។

លោកជំទាវគឹម ដានី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យដឹង នៅក្នុងអង្គសវនាការថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទចំនួន៦ នាក់ មានឈ្មោះ សុខ ភីរម្យ ភេទ ប្រុស អាយុ ៥៨ ឆ្នាំ, ឈ្មោះ សូ ងួន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ( អ្នកទាំង២ គឺជាអណិកជនខ្មែរ រស់នៅ សហរដ្ឋអាមេរិក និង គេចខ្លួន), ឈ្មោះអ៊ុក រីម ភេទប្រុស អាយុ ៣៨ ឆ្នាំ, ឈ្មោះ ចាន់ សារ៉ាន់ ភេទប្រុស អាយុ ៣៥ ឆ្នាំ, ឈ្មោះ ហេង រ៉ាន់ ភេទប្រុស អាយុ ៥៥ ឆ្នាំ, និង ឈ្មោះ អេក អមរី ភេទស្រី អាយុ ២៦ ឆ្នាំ។

លោកជំទាវចៅក្រមបានថ្លែងថា នៅក្នុងចំណោម ជនជាប់ចោទទាំង៦នាក់នេះ ជនជាប់ចោទឈ្មោះ អ៊ុក រីម, ឈ្មោះ ចាន់ សារ៉ាន់ និង ឈ្មោះ ហេង រ៉ាន់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ បានផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ក្នុងម្នាក់ៗ ចំណែកឯ ឈ្មោះ អេក អមរី ត្រូវបានជាប់គុក ៦ ឆ្នាំ។

រីឯ ជនជាប់ចោទឈ្មោះ សុខ ភីរម្យ និង ឈ្មោះ សូ ងួន ក៏ត្រូវបានតុលាការ កាត់ទោសកំបាំងមុខ និង សម្រេចផ្តន្ទាទោស ដាក់គុកក្នុង ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៩ ឆ្នាំ ព្រមទាំងចេញដីកា បង្គាប់ឱ្យស្វែងរកចាប់ខ្លួនផងដែរ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ” រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងចំណោមជនជាប់ចោទទាំង៦នាក់ ខាងលើនេះ, ជនជាប់ចោទឈ្មោះ អ៊ុក រីម, ចាន់ សារ៉ាន់, ហេង រ៉ាន់ និង ឈ្មោះ អេក អមរី ត្រូវបានចាប់ឃាត់ខ្លួន នៅទីតាំងផ្សេងៗគ្នា កាលពីអំឡុងខែ មេសា ឆ្នាំ ២០១៨។ ចំណែកឯ ឈ្មោះ សុខ ភីរម្យ និង សូ ងួន បានរត់គេចខ្លួន៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×