Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រជួបមនុស្សបែប​នេះ​ណាស់! បង​ស្រី​ម្ចាស់​វេ​លុយ​មួយ​កន្លែង ច្រឡំ​​ផ្ញើ​លុយ​លើស​រហូត ៩០ ម៉ឺន ស្រាប់​តែ​បុរស​ម្នាក់​នេះ មក​ធ្វើ​រឿង​នេះដាក់​ និងថែមទាំង…

spot_img

វីដេអូថ្មីមួយ បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរជឿ គ្រាដែលបានពីទិដ្ឋភាពបុរសម្នាក់ ស្ថិតនៅក្រៅកន្លែងវេលុយមួយកន្លែង ដោយឈររ៉េរ៉ៗ គិតថាស្មានតែមានរឿងអាក្រក់អ្វីកើតឡើង ប៉ុន្តែ នៅពេលដឹងការពិត ម្នាក់ៗសម្តែងការកោតសរសើរដល់បុរសរូបនេះជាខ្លាំង នោះគឺគ្រាដែលគាត់បានយកលុយដែលម្ចាស់វេលុយបានច្រឡំផ្ញើឲ្យលើសរហូត ៩០ ម៉ឺន មកប្រគល់ឲ្យវិញ ប៉ុន្តែ គាត់បដិសេធយ៉ាងដាច់អហង្ការ មិនទទួលយកសាគុណពីម្ចាស់វេលុយឡើយ។

ជាមួយទឹកចិត្តដ៏ល្អកម្ររកនេះផងដែរ ស្រ្តីជាម្ចាស់វីងមានគណនីហ្វេសប៊ុកឈ្មោះថា ប៊ុន ណារឿន ដែលគាត់នៅម្តុំផ្លូវកម្ពុជាក្រោម បានបង្ហោះវីដេអូ និងភ្ជាប់សាររៀបរាប់សម្តែងការកោតសរសើរទៅដល់បុរសរូបនេះយ៉ាងដូច្នេះថា បងសូមអរគុណដល់ទឹកចិត្តប្អូនប្រុសណាស់ ប្អូនប្រុសមកផ្ញើលុយកន្លែងខ្ញុំ10មុឹនរៀលតែខ្ញុំដាក់អោយ1លានរៀល ហើយមិនបានចាប់អារម្មណ៍មើលទៀត មកពីថ្ងៃហ្នឹងសម្បូរភ្ញៀវក្រៅផង ឆាតផង លុះដល់ប្អូនប្រុសទៅបាត់មួយសន្ទុះ ប្អូនប្រុសត្រឡប់មកវិញគាត់ប្រាប់ខ្ញុំថា បងឯងផ្ញើលុយអោយខ្ញុំលើស90មុឺនហើយ ខ្ញុំក៏ភ្ញាក់ ពេលនោះគាត់អោយខ្ញុំដកលុយវិញ ហើយខ្ញុំជូនជាសាគុណដល់គាត់ៗ មិនព្រមយកទេ គាត់ថែមទាំងពោលពាក្យប្រាប់ខ្ញុំថា ចិត្តយើងចិត្តគេពេលបាត់លុយ ឬរបស់ពិតជាពិបាកចិត្តណាស់បង។ បងពិតជាអរគុណប្អូនណាស់។

គាត់ក៏បានរៀបរាប់បន្តឲ្យដឹងទៀតថា ប្អូនប្រុសជាជាងសំណង់ទេ តែទឹកចិត្តប្អូនធំធេងណាស់ ប៉ុន្តែមនុស្សមួយចំនួនមានផ្ទះមានឡានជិះជាងប្អូនប្រុសហ្នឹងទៀត នៅចង់បានលុយបស់គេ។ ពេលខ្ញុំជូនសាគុណគាត់ៗ មិនទទួលទេ ចឹងខ្ញុំលើកដៃសំពះអរគុណដល់ប្អូនប្រុសៗ ក៏សំពះខ្ញុំវិញ ពិតជាកម្រជួបមនុស្សល្អចឹងណាស់ បងសូមជូនពរប្អូនប្រុសជួបតែសេចក្តីសុខ និងក្រុមគ្រួសារ ហើយមនុស្សល្អៗ។

ដោយឡែក អ្នកលេងបណ្តាញសង្គមវិញ ក្រោយពីបានឃើញរូបភាព និងការរៀបរាប់របស់ស្រ្តីជាម្ចាស់វីងរួច ក៏បានបញ្ចេញមតិលើកឡើងបែបនេះថា «អានហើយចង់ចេញទឹកភ្នែក, មើលរូបបងប្រុសលើកដៃសំពះវិញ ឈួលច្រមុះរលីងរលោងទឹកភ្នែកអស់ហើយ, កម្រមានមនុស្សចឹងណាស់បង ខ្ញុំឃើញហើយមើលហើយ ព្រឺរោមណាស់ សុំសរសើរទឹកចិត្តបងប្រុសដោយស្មោះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×