Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ថៃ​ព័ទ្ធ​ស្ទាក់ចាប់​ពលករ​ខ្មែរ ចំនួន​៣២​នាក់ ក្នុងព្រៃ​ព្រំដែន នៅ​តា​ប្រា​យ៉ា​

បន្ទាយមានជ័យ ៖ ខណ​:​ពលករ​ខ្មែរ​សម្រុក​វិល​ទៅ​ថៃ​វិញ កងកម្លាំង​សមត្ថកិច្ច​ថៃ​បាន​ព័ទ្ធ​ស្ទាក់ចាប់​ក្នុង​ព្រៃរបោះ​ព្រំដែន ។ ការព័ទ្ធ​ចាប់​នោះ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ហើយ​ព្រឹក​បន្ទាប់​ទើប​កម្លាំង​សមត្ថកិច្ច​ថៃ​នាំយក​ឡាន​ទ្រុង​មក​ដឹក​ពលករ​ចេញទៅ​។​

​ប្រភពព័ត៌មាន​ពី​ព្រំដែន​បាន​ឲ្យ​ដឹងថា ៖ ពលករ​ខ្មែរ ចំនួន​៣២​នាក់ (​ប្រុស​-​ស្រី​) ត្រូវបាន​កម្លាំងយោធា​និង​សមត្ថកិច្ច​នគរបាល​ថៃ​ខាង​ការពារ​ព្រំដែន​និង​ខេត្ត​ស្រះកែវ ធ្វើ​ការហ៊ុំព័ទ្ធ​ព្រៃ​មួយកន្លែង​ក្នុងស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ទល់មុខ​ភ្នំ​ប្រាក់ ភូមិ​ក្តឹប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ទីនោះ​គ្រប់គ្រង​ដោយ​យោធា​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​៥-​ភ្នំ​ឆ័​ត្រ ហើយ​បាន​បណ្តោយ​ឲ្យ​មាន​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់ ។ ពលករ​ម្នាក់ៗ​ត្រូវ​បង់លុយ​ឲ្យ​មេខ្យល់​ចំនួន​ពី​២.០០០​ទ​ភ (២.៥០០​បាត​ប្រាក់​ថៃ​)​។ មកទល់​ថ្ងៃទី​២២​មេសា​នេះ ពលករ​ទាំងនោះ មិនទាន់​ត្រូវបាន​បញ្ជូនមក​ប្រទេស​កំណើត​វិញ​នៅឡើយ​ទេ​។​

​លោកស្រី ស៊ិន​ណាំ​យ៉ុង មេភូមិ​ប៉ោយប៉ែត​និង​ជាម​ន្ត្រី​នៅ​មណ្ឌល​ទទួល​ពលករ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត (​ផ្សារ​មង្គល​) នៅ​ភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយប៉ែត បានបញ្ជាក់​ប្រាប់​សារព័ត៌​មាននៅ​ថ្ងៃទី​២២ ខែមេសា​នេះ ៕ ដោយ ៖ បន្ទាយ