ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានប្រកាសថា អតិថិជនក្រុមហ៊ុន GoldFX Investment រហូតមកដល់ពេលនេះ នៅតែមានអតិថិជនក្រុមហ៊ុន GoldFX Investment បន្តមកដាក់ពាក្យបណ្តឹងជារឿយៗ ដោយយឺតយ៉ាវមក ន.ម.ក. ហើយបានប្រកាសឈប់ទទួលពាក្យបណ្ដឹង ករណីក្រុមហ៊ុន GoldFX Investment យ៉ាងយូរត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ។

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០២១ របស់និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា «និយ័តករមូលបត្រកម្ពុជា បានចាប់ផ្តើមប្រកាសទទួលពាក្យបណ្តឹង របស់អតិថិជនក្រុមហ៊ុន GoldFX Investment ចាប់តាំងពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រហូតមកប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមានអតិថិជនក្រុមហ៊ុន GoldFX Investment បន្តមកដាក់ពាក្យបណ្តឹងជារឿយៗ ដោយយឺតយ៉ាវមក ន.ម.ក.។
ដើម្បីពន្លឿនការដោះស្រាយបណ្តឹងជូនអ្នកដែលបានដាក់រួចតាំងពីចាប់ផ្តើមទទួលដំបូងនោះ តាមនីតិវិធីច្បាប់ដោយមន្ត្រីនគរបាលយុត្តិធម៌របស់ គ.ម.ក. ក្រោមការដឹកនាំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ន.ម.ក. សូមប្រកាសបន្តទទួលពាក្យបណ្តឹងរបស់អតិថិជនក្រុមហ៊ុន GoldFXInvestment
យ៉ាងយូរត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ជាកំហិត ដោយក្រោយកាលបរិច្ឆេទកំណត់ទុកនេះ អតិថិជនដែលយឺតយ៉ាវ គឺត្រូវដាក់ពាក្យបណ្តឹងដោយផ្ទាល់ ទៅស្ថាប័នតុលាការមានសមត្ថកិច្ចស្របតាមនីតិវិធីច្បាប់ជាធរមាន»៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





