Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូសុខៗមានអាការៈមិនស្រួលខ្លួន ហៅកង់បីជិះទៅពេទ្យ ជាអកុសល្យដា.ច់ខ្យល់ស្លា.ប់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម្នាក់សុខៗមានអាការៈមិនស្រួលខ្លួន ឈប់ម៉ូតូហៅកង់បីឲ្យជួយដឹកជូនគាត់ទៅមន្ទីរពេទ្យ ធ្វើដំណើរបានបន្តិចជាអកុសល ក៏ដា.ច់ខ្យល់ស្លា.ប់មួយរំ.ពេច។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅខាងមុខភោជនីយដ្ឋានហ្គោលជាលេស តាមបណ្ដោយផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានសម្បុរ ស ស្លៀកខោគគីជើងវែង អាវដៃវែងពណ៌ខ្មៅ ជិះម៉ូតូម៉ាកគុបពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ1Aj-0832។

តើប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកគុបតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៧ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ត្រង់ចំណុចកើតហេតុខាងលើ មានអាការៈមិនស្រួលខ្លួនបានជិះម៉ូតូភ្លៀវចុះឡើង ក្រោយមកក៏ឈប់ហៅកង់បីឲ្យដឹកគាត់ជូនទៅពេទ្យ នៅពេលដែលកង់បី ដឹកគាត់ចេញបានប្រហែល១០០ ម៉ែត្រ ជាអកុសលគាត់ក៏ដា.ច់ខ្យល់ស្លា.ប់ភ្លាមៗ ក្រោយមកក៏ប្រញាប់រាយការណ៍ ជូនដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកទីតាំងកន្លែងកើតហេតុ។

បន្ទាប់មកពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ បច្ចេកវិទ្យា នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើកោសល្យវិច័យសព និងធ្វើកំណត់ហេតុស្រាវជ្រាវ រកក្រុមគ្រួសារសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×