Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យពីរនាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួនបានភ្លាមៗ ពេលកំពុងចូលលួចសម្ភារ:ក្នុងឃ្លាំង

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ បានចូលទៅលួចយកសម្ភារ:និងដែក នៅក្នុងឃ្លាំងមួយកន្លែងអតីតហាងសាច់អាំង១៦៨ ត្រូវបានម្ចាស់គេឃើញទាន់ និងបានរាយការណ៍ជូនសមត្ថកិច្ច ចុះមកឃាត់ខ្លួនបានភ្លាមៗ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ធ្វើឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចឃ្លាំងមួយកន្លែង នៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំងពីរនាក់នេះ បានជិះម៉ូតូសណ្តោងរ៉ីម៉កមួយគ្រឿង ទៅគាស់ទ្វារចូលខាងក្នុងឃ្លាំង បម្រុងនិងធ្វើសកម្មភាពលួចយកសម្ភារ: និងដែកមួយចំនួន ដែលនៅក្នុងឃ្លាំង ទើបកម្លាំងសមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ដឹកយកមកសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូបែកក្អម។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកគេពិតជាបានចូលទៅក្នុងឃ្លាំង ដើម្បីធ្វើសកម្មភាពលួចយកដែកនិងសម្ភារ: ដែលនៅក្នុងឃ្លាំងពិតប្រាកដមែន ដោយសារតែពួកគេខ្វះខាតលុយ ដើម្បីទិញថ្នាំញៀនយកមកជក់។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំងពីរនាក់ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×