ភាគហ៊ុនោះភាគច្រើននៅលើទីផ្សារគោលបានធ្លាក់ចុះ ដោយមានតែ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ(PAS) ប៉ុណ្ណោះដែលបានរក្សាថ្លៃថេរដដែល។
ភាគហ៊ុនអេស៊ីលីដា (ABC) និង ហ្ក្រេនធ្វីន (GTI) បាននាំមុខការធ្លាក់ចុះ ខ្ពស់ជាងគេ ចំនួន ៣២០រៀល ដែលជាថ្លៃទាបជាងគេរបស់អេស៊ីលីដា (ABC) និង ១៦០រៀល ដែលជាថ្លៃទាបជាងគេរបស់ហ្ក្រេនធ្វីន (GTI) ក្នុង១៤១ថ្ងៃនៃថ្ងៃជួញដូរ។
ចំណែក ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) និង ផេសថិក(PEPC) វិញបានធ្លាក់ចុះចន្លោះពី ២០ទៅ ៦០រៀលក្នុងមួយហ៊ុន។
៩៩,៥ភាគរយ នៃតម្លៃជួញដូរសរុបរបស់ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានមកពីការជួញដូរតាមរយៈការចរចារតែមួយប៉ុណ្ណោះ។ ជាលទ្ធផល សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ២,១៨ភាគរយ បន្ថែមទៀត មកត្រឹម ៤៦៣,៥៥ពិន្ទុ។ យ៉ាងណាមិញ ឌីប៊ីឌី (DBDE)បានបង្ហាញកំណើន ៥០រៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរគឺ ១,១១ប៊ីលានរៀល៕