រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសធ្វើពហិកាផ្នែកការទូតជាមួយព្រឹត្តិកាណ៍កីឡាអូឡាំពិករដូវរងារក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី០៦ ធ្នូ ដោយសារតែខ្លួនបានបង្ហាញពីក្តីកង្វល់ជុំវិញទៅនឹង ការរំលោភសិទ្ធិមនុស្ស និងអំពើឃោរឃៅយ៉ាងធ្ងន់ធ្ងរនៅតំបន់ស៊ីនជាំង។ ការបញ្ជាក់ពីអាមេរិកបែបនេះ ដោយសំដៅទៅលើការរំលោភបំពានសិទ្ធមនុស្សរបស់ជនជាតិអ៊ុយហ្គ័រ ក៏ដូចជាអំពើប្រល័យពូជសាសន៍ដល់ជនជាតិអ៊ុយហ្គ័រ ដែលកំពុងជួបរងគ្រោះពីប្រទេសចិន។
លោក Jen Psaki រដ្ឋលេខាធិកាផ្នែកព័ត៌មានរបស់សេតវិមានអាមេរិកបានថ្លែងបញ្ជាក់ទៅកាន់សារព័ត៌មានថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងមិនចូលរួមចំណែកជាអ្នកគាំទ្រកីឡាអូឡាំពិកនោះទេ។ ក្នុងនោះ គណៈប្រតិភូសហរដ្ឋអាមេរិកក៏នឹងមិនធ្វើការចូលរួមកីឡាស៊ីហ្គេមឆ្នាំ២០២២ដែលធ្វើឡើងក្នុងប្រទេសចិនទៀតផងដែរ។ ប៉ុន្តែមិនដូចការធ្វើពហិការទាំងស្រុងនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងមូស្គូកាលពីឆ្នាំ១៩៨០ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់សូវៀតលើអាហ្វហ្គានីស្ថាននោះទេ ពីព្រោះអត្តពលិកអាមេរិកត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិនបានបកស្រាយកាលពីខែមុនថា លោកនឹងពិចារណាអំពីការពហិការកាទូតទៅលើកីឡាអូឡាំពិករដូវរងា។ ជាក់ស្តែង កាលពីសប្តាហ៍មុន ប្រទេសលីទុយអានី ក៏បានបញ្ជាក់ដែរថា ខ្លួននឹងមិនបញ្ចូនគណៈប្រតិភូទៅកាន់ទីក្រុងប៉េកាំងនោះទេ ខណៈគេរំពឹងថា ប្រទេសជាច្រើនទៀត រួមទាំងកាណាដា នឹងចូលរួមកធ្វើពហិការការទូតនេះផងដែរ។
នៅថ្ងៃដែលឈានទៅដល់ការប្រកាសបែបនេះ អ្នកនាំពាក្យរបស់ប្រទេសចិន លោក Lijian Zhao បានប្តេជ្ញាថា ប្រទេសចិននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើសធ្វើពហិការកីឡាអូឡាំពិក៕ ប្រភព៖ Global News