Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែ​មេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ធ្លាក់ចុះ ត្រូវ​ប្រយ័ត្ន​មាន​មនុស្ស​មិន​ល្អ​ប៉ង​ធ្វើ​បាប​អ្នក​ក្នុង​ការងារ ។ ប្រភព​ចំណូល​មាន​ការប្រែប្រួល​ធ្លាក់ចុះ ហើយ​ត្រូវ​ចំណាយ​ច្រើន ។ ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា គប្បី​បែងចែក​មុខសញ្ញា​ឲ្យបាន​ច្បាស់លាស់ ៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ធ្លាក់ចុះ ។ ពុំគប្បី​រឹងរូស​យកឈ្នះ​ចាញ់​ក្នុង​ការងារ​ឡើយ ។ មាន​ខ្ទង់ចំណាយ​មិន​ព្រាងទុក​ច្រើន​។ ងាយ​កើតមាន​ជម្លោះ​ក្នុង​ទំនាក់ទំនង​ផ្សេងៗ ៕

​ឆ្នាំ​ខាល ៖ រាសី​ល្អ​មធ្យម ។ គប្បី​សាង​ទំនាក់ទំនង​ឲ្យបាន​ល្អ​ជាមួយ​មិត្ត​រួម​អាជីព ។ អ្នក​មាន​ឱកាស​រក​បាន​ប្រាក់​ចំណូល​បន្ថែម​។ ត្រូវ​ម្ចាស់ការ​ក្នុង​ការកសាង​ចំណង​ទាក់ទង​នានា ៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​សព្វសារពើ ប្រព្រឹត្តទៅ​ដោយ​រលូន ។ អ្នក​មាន​ឱកាស​បង្កើន​ប្រាក់ចំណូល ឬ​តម្លើង​បៀរ​វត្ស​រ៍ ។ គប្បី​ប្រឹង​រក្សា​ចំណង​ទាក់​ទំនង​មាន​ស្រាប់​ឲ្យបាន ស្រាប់​ឲ្យបាន​ប្រសើរ​ជាង​មុន ៕

​ឆ្នាំ​រោង ៖ រាសី​ធ្លាក់ចុះ ។ ពុំគប្បី​លូកដៃ​ចូល​រឿង​របស់​អ្នក​ដទៃ​ឡើយ ។ ចៀសវៀង​ការប៉ះទង្គិច​ជាមួយ​ថ្នាក់លើ ។ វាយ​មាន​ជម្លោះ​ទាក់ទង​នឹង​បញ្ហា​មនោសញ្ចេតនា ៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ល្អ​មធ្យម ។ អ្នក​អាច​បណ្តាក់​ទុន​រកស៊ី​បាន ប៉ុន្តែ​លើកលែង​ចំពោះ​របរ​អចល​ទ្រព្យ ។ ត្រូវ​ចេះ​ឆក់​ឱកាស​កសាង​ទំនាក់ទំនង​ថ្មី ៕

​ឆ្នាំ​មមី ៖ រាសី​ឡើង​ខ្ពស់ ។ អ្នក​ងាយ​ជោគជ័យ​ក្នុង​ការចរចា សហការណ៍​រកស៊ី ប៉ុន្តែ​ត្រូវមាន​គំរោង​ហិរញ្ញវត្ថុ​ឲ្យបាន​សមស្រប ។ គ្រប់​មនោសញ្ចេតនា​សាច់​ញាតិ​គ្រួសារ​និង​អ្នកដទៃ​ពិតជា​ល្អ​ប្រពៃ​ណាស់ ៕

​ឆ្នាំ​មមែ ៖ រាសី​ល្អ​មធ្យម ។ គប្បី​យកចិត្តទុកដាក់ ពូន​ជ្រោយ​ទំនាក់ទំនង​នឹង​អ្នក​រួម​អាជីព ប៉ុន្តែ​គួរ​ចៀសវាង​កុំ​លូកដៃ​ចូល​ជ្រៅ​ក្នុង​រឿង​អ្នក​ដទៃ ។ ថ្ងៃនេះ​បាន​ទទួល​ពត​)​មាន​ល្អ​ផង មិន​ល្អ​ផង​ទាក់ទង​នឹង​បញ្ហា​លុយកាក់ ។ គប្បី​អត់ធ្មត់​ក្នុង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ៕

​ឆ្នាំ​វក ៖ រាសី​ធ្លាក់ចុះ ។ ត្រូវ​ប្រយ័ត្នប្រយែង​កត់​ត្រា ការងារ​ផ្សេងៗ​ឲ្យបាន​ម៉ត់ចត់ ហើយ​ត្រូវ​ចេះ​ឆក់​ឱកាស​ដើម្បី​រក​ចំណូល​បន្ថែម ។ អ្នក​គប្បី​យកចិត្តទុកដាក់​ដល់​ទំនាក់ទំនង​ជិតស្និទ្ធ​របស់ខ្លួន ៕

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​សព្វ​មុខ​ប្រព្រឹត្តទៅ​យ៉ាង​រលូន ។ អ្នកនឹង​មានឱកាស​សម្រាប់​ចំណាយទុន​រក​ចំណូល​បន្ថែម ។ ទំនាក់ទំនង​មនោសញ្ចេតនា​នៅ​ធម្មតា​ដូច​សព្វដង ពុំ​ការប្រែប្រួល​ទេ​៕

​ឆ្នាំចរ ៖ រាសី​ធ្លាក់ចុះ ។ ដោយ​ជោគជតា​ថ្ងៃ​នេះ​ពុំ​ល្អ មាន​ខ្ទង់ចំណាយ​បន្ថែម​ច្រើន ពុំគប្បី​គិត​រឿង​បណ្តាក់​ទុន​ស​រកស៊ី​ទេ ។ ទំនាក់ទំនង​ផ្សេងៗ​របស់​អ្នក​ក៏​ប្រទះ​នឹង​ការប្រែប្រួល​អវិជ្ជមាន​ផងដែរ ៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់ ។ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ព្រោះ​បំពេញការងារ​បាន​ល្អ ។ ជា​ឱកាស​ដែល​អាច​បាន​រង្វាន់ និង​ការ​ស្ងើចសរសើរ ។ គប្បី​កម្តៅ​មនោសញ្ចេតនា​ជាមួយ​ក្រុម​គ្រួសារ​ឲ្យបាន​ល្អ ៕​

spot_img
×