Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ចេញសារលិខិតបញ្ជាក់ថា ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា

spot_img

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាម អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិត ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ជូនជនរួមជាតិ ឲ្យដឹងថា ខ្ញុំគោរពតាមការសម្រេចរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី បើទោះជាប្រធានគណបក្សប្រជាជនកម្ពុជា គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគតក៏ដោយ។

សារលិខិតនេះ បានផុសនៅលើផេកហ្វេសប៊ុក ផ្លូវការរបស់ សម្ដេចក្រឡាហោម ស ខេង ដោយបង្ហាញទឹកចិត្តគោរព និងសោមនស្សរីករាយថា ÷

១- ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។

២- ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។

ការបញ្ជាក់បែបនេះ របស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយញុះញង់ បំបែកបំបាក់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយលើឡើងថា សម្តេចក្រឡាហោម មិនបានចេញសារគាំទ្រដល់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ចំពោះការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅថ្ងៃខាងមុខ។

គួររំលឹកឡើងវិញថា ក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលគេបំបែកតាំងពីឆ្នាំ៧៩-៨០ តាំងពីជាង៤០ឆ្នាំមុន តែគណបក្សប្រជាជនកម្ពុជា មិនព្រមបែកនោះទេ ហើយរឹងមាំរហូតមកដល់សព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×