Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរៀបចំដែនដីចាប់ផ្ដើមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៧

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់និងអាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៧ កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឲ្យជ្រាបថា ក្រុមការងារក្រសួង ដ.ន.ស. សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ៧មករា និងចាប់ផ្ដើមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះ ទៅតាមទីតាំងនិងពេលវេលាដូចខាងក្រោម៖ ទីតាំង៖ អគារអតីតសណ្ឋាគារសុខមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៧ កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ពីនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ចាប់ពីវេលា ម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×