Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសពិរុទ្ធម្នាក់ ដែលជាប់គុក៥ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

spot_img

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២១នេះ ប្រកាសសាលដីកាតម្កល់ទោស ទណ្ឌិតម្នាក់ ដាក់គុកកំណត់៥ ឆ្នាំ ជាប់ពាក់ ព័ន្ធនឹងការជួញដូរគ្រឿងញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០២០ នៅភុមិស្វាយតានាន់ ឃុំព្រែរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះ ធី ណារាជ្យ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាងសំណង់ ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពង់ចាមផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់៥ឆ្នាំ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

តែគាត់ប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកដដែល។ គាត់ ក៏បន្តប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។
ទណ្ឌិតរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ នៅភូមិស្វាយតានាន់ ឃុំព្រែរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀន ២ កព្ចាប់ មានទម្ងន់សរុប ២៤, ៤០ ក្រាម ៕រក្សាសិទ្ធិដោយ ៖ ចន្ទា

spot_img
×