Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ បុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿង ប្រព្រឹត្តនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែ មីនា ឆ្នាំ ២០១៩ ។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ រឿន ធារ៉ា អាយុ ៣៥ ឆ្នាំ មុខរបរ អ្នករត់ម៉ូតូ។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទឈ្មោះ រឿន ធារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ៣០ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់គុក កំណត់ ៧ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ២០លានរៀល ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន ចំនួន ៤ កព្ចាប់ មានទម្ងន់សរុប ៨១,៧០ ក្រាម ពី គាត់។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២៤ ខែ ធ្នូ ឆ្នាំ ២០២១៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×