រឿងរ៉ាវរបស់លោកសង្ឃមួយអង្គ ជាចៅអធិការវត្ត ព្រះរាជមានជ័យ ស្ថិតនៅភូមិតាពេជ្យខាងជើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ឃើញថា បានកំពុងផ្ទុះក្តៅគគុកទៀតហើយ បន្ទាប់ពីវីដេអូបែកធ្លាយ បង្ហាញសង្ឃរូបនេះត្រូវប្រឈមមុខជាមួយនារីវ័យក្មេងម្នាក់ ដែលខ្លួនបានបង្កាត់ភ្លើងស្នេហ៍នៅក្នុងកុដិ រហូតសន្យាឲ្យនាងចាំ ២ ឆ្នាំ ប៉ុន្តែ ចុងក្រោយ ប្រហែលបានខ្លួនប្រាណនាងឆ្អែតឆ្អន់ ក៏បែរខ្នងជាក្រឡះសម្តីធ្វើហាក់ដូចមិនរឿងអ្វីកើតឡើងទាល់តែសោះ។
តាមរយៈវីដេអូ នារីរងគ្រោះព្រោះជ្រុលផុងកាយដោយសារលោកក្បត់ចិត្ត បាននិយាយទៅកាន់ចៅអធិការកំហូចរូបនេះថា «និយាយមកសុទ្ធតែថា ឲ្យចាំ២ឆ្នាំ ចាស់ទំក៏ដឹងឮ ២ឆ្នាំ វាមិនសំខាន់ទេ តែអ្វីដែលសំខាន់ ចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺគាត់សម្បូរស្រីច្រើនតែម្តង…។ តាមរយៈនេះ យើងអាចសន្និដ្ឋានបានថា នាងប្រច័ណ្ឌ បន្ទាប់ពីបានដឹងថា ចៅអធិការរូបនេះ ផិតក្បត់រូបនាង យកស្រីផ្សេងមកដេកក្នុងកុដិ ហើយស្រីនោះក៏បានប្រាប់នាងថា ចៅអធិការបានផ្តាច់ពាក្យវិញទៀតផង ជាហេតុធ្វើឲ្យរូបនាងផ្ទុះកំហឹងយ៉ាងខ្លាំង សម្រេចថតបង្ហាញមុខមាត់ឲ្យល្បីពេញពិភពលោកតែម្តង។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺបន្ទាប់ពីរឿងរ៉ាវនេះបានផ្ទុះឡើងកក្រើកស្ទើរពេញផ្ទៃប្រទេសស្រាប់តែមិនដឹងថា ចៅអធិការរូបនេះជះទឹកលុយទៅលើគ្រួសារខាងស្រី ឬយ៉ាងណា បានជាទាំងខាងស្រី និងខាងប្រុសជាសង្ឃ ចេញមកបកស្រាយថា នេះជារឿងមិនពិត ដោយគ្រាន់តែជាការថតលេងសើចប៉ុណ្ណោះ ហើយក៏ត្រូវគេយកទៅបង្ហោះ ដើម្បីទម្លាក់កំហុសលោក ឲ្យចាកចេញពីវត្ត។
នៅក្នុងវីដេអូសម្ភាសន៍ សង្ឃរូបនេះដែលមានឈ្មោះថា វ៉ា ប៊ុនធឿន ដែលបានបួសគង់នៅវត្តខាងលើ ១៣ ឆ្នាំ ក្នុងនោះធ្វើជាចៅអធិការវត្តរហូតបច្ចុប្បន្ន ៧ ឆ្នាំ បានប្រាប់ទៅកាន់មហាជនទាំងទឹកមុខស្លេកស្លាំងថា តាមពិតទៅ នេះជារឿងមិនពិតនោះទេ ព្រោះថា រឿងនេះបានផ្ទុះឡើង គឺដោយសារបុគ្គលម្នាក់ឈ្មោះ គឹម សារី ដែលមិនពេញចិត្ត ព្យាយាមធ្វើបាប ញុះញង់ ចាក់រុក ឲ្យខ្លួនធ្លាក់ចេញពីវត្ត ដោយយកវីដេអូដែលនាងថតលេងសើច យកទៅបង្ហោះដើម្បីចេតនាទម្លាក់កំហុស។ ចំណែកក្មេងស្រីជំទង់នេះវិញ ដែលត្រូវបានដឹងថាជារៀមច្បងរាំរបាំនៅក្នុងវត្តនេះ ស្ថិតក្រោមការបង្ហាត់បង្ហាញពីសង្ឃ វ៉ា ប៊ុនធឿន ក៏បានសារភាពទាំងទឹកមុខភិតភ័យ និយាយហាក់ទាំងបង្ខំចិត្តថា រូបនាងអត់មានទំនាក់ទំនងស្នេហាជាមួយលោកទេ ដោយវីដេអូនេះ គឺរូបនាងគ្រាន់តែថតលេងជាមួយលោកប៉ុណ្ណោះ ហើយក៏បានអះអាងថា ចាញ់បោកការលួងលោមផ្តល់វីេដអូឲ្យពីសំណាក់ឈ្មោះ គឹម សារី ផងដែរ។
តែទោះជាយ៉ាងណា ក្រោយពីបានឃើញអ្នកទាំងពីរ ចេញមុខឆ្លើយសារភាពបកស្រាយ ហាក់មិនសមទំនងទាល់តែសោះ មហាជនក៏បានដាក់ឲ្យកាន់តែធ្ងន់ៗថា៖ «ចេះសម្តែងរឿងទៀត ស្អីគេហេតុផលលេងសេីច? ក្មេងបៅដៃបានវាជឿ មីឆ្កួត អញមើលហងឯងក៏អញដឹងដែរ កុំកុហក ដោយសារទឹកលុយគេបង្ខំឲ្យនិយាយ, រីឯអាសង្ឃនេះវិញមុខអាក្រក់ហើយ និយាយកុហកទៀតអត់ខ្លាចបាបសោះ មេីលតាភ្នែកក៏ដឹងដែរ, សូមពិចារណាឲ្យមែនទែន ចំពោះការបកស្រាយដោះបន្ទុកនេះ តើជាការពិត ឬមិនពិត??»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









