Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកដីមួយគ្រឿង បើកទាល់តែរបូតកង់ រមៀលទៅបុ.កស្ត្រីម្នាក់កំពុងអង្គុយលក់ទឹកអំពៅ បណ្តាលឲ្យរងរបួស

spot_img

ភ្នំពេញ ៖ ស្រីម្នាក់រងរបួសធ្ងន់ ខណៈកំពុងតែអង្គុយលក់ទឹកអំពៅ ត្រូវបានរថយន្តបែនដឹកដីមួយគ្រឿង ដា.ច់កង់ក្រោយផ្នែកខាងឆ្វេងរមៀល ទៅបុ.កទាំងកម្រោលបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះនេះមានឈ្មោះ ស៊ី នួន អាយុ៣១ឆ្នាំ មុខរបរលក់ទឹកអំពៅ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានអង្គុយលក់ទឹកអំពៅនៅចំនុចកើតហេតុខាងលើដូចសព្វរាល់ដង ស្រាប់តែអង្គុយលក់សុខៗ ក៏មានរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ 3A-3218 បើកក្នុងទិសដៅពីជើងទៅត្បូង បានដា.ច់របូតកង់ខាងឆ្វេង រមៀលទៅបុ.កជនរងគ្រោះចំពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុម: ដើម្បីធ្វើការសង្រ្គោះដល់រូបគាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់ឃ្មួញ ចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងឲ្យភាគីទាំងសងខាង ធ្វើការចរចាគ្នាដោយខាងភាគីរថយន្តបែនដឹកដី បានសងថ្លៃព្យាបាលដល់ជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img