Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយល្បីពេញអុិនធើរណិតថា ភេសជ្ជៈតែគុជ ផ្សំឡើងពីលាមកពពែ និង​កំពុង​មាន​តម្រូវ​ការ​ខ្ពស់ ពេលនេះជំនាញបានចេញមកបញ្ជាក់ច្បាស់ៗ….

នេះជារឿងដ៏ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីផុសរីករាលដាលមួយ ដែលអះអាងថា ភេសជ្ជៈដ៏ពេញនិយមនៅអាស៊ី «តែគុជ» ត្រូវបានធ្វើឡើងជាមួយលាមកពពែ។ តែទោះជាយ៉ាងណា ការបង្ហោះនេះ នៅពេលនេះ ត្រូវបានលុបចោលហើយ។

រូបភាពបង្ហាញសត្វពពែ​បន្ទោរបង់ចូល​ក្នុងកែវភេសជ្ជៈ​តែគុជ គឺត្រូវបានដឹងថា ត្រូវបានផ្សព្វផ្សាយនៅ​លើ​បណ្ដាញសង្គម​តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ តែទោះយ៉ាងណាក៏ដោយ AFP Fact Check បានបង្ហាញថា នេះជាការបង្ហោះអះអាងមិនពិត ដែលរូបសត្វពពែមួយ ត្រូវបានគេកាត់តដូចរូបជាក់ស្តែង។

សូមបញ្ជាក់ថា រូបភាពសត្វពពែ ដែលបង្ហោះអមជាមួយរូបភាព៣សន្លឹកនៃតែគុជ ត្រូវបានចែករំលែករាប់ពាន់ដងនៅលើហ្វេសប៊ុក ជាមួយនឹងការអះអាងថា លាមកសត្វពពែមានតម្រូវការខ្ពស់នៅក្នុងប្រទេសចិន។

យោងតាម ​​AFP Fact Check ការបង្ហោះ Facebook ដែលត្រូវបានលុបនៅពេលនេះ បាននិយាយថា “លាមកពពែឥឡូវនេះមានតម្រូវការខ្ពស់នៅក្នុងប្រទេសចិន ដោយសារតែវាសម្បូរប្រូតេអ៊ីន។ វា​ត្រូវបានបម្រើ​ក្នុងករណីភាគច្រើន​ជាមួយនឹងការផ្សំ​នៃ​ទឹកផ្លែឈើ ទឹកដោះគោ​សណ្តែក និងសារធាតុចម្រាញ់ផ្សេងទៀត​។

Liberia Billboard ស្ថិតក្នុងចំណោមអ្នកប្រើប្រាស់ Facebook ដែលបានចែករំលែកការបង្ហោះនោះ ដោយដាក់ចំណងជើងថា “លាមកសត្វចៀម និងពពែ កំពុងតែមានតម្រូវការនៅក្នុងប្រទេសចិន ដោយសារសម្បូរប្រូតេអ៊ីន តើអ្នកអាចផឹកទឹកនេះបានទេ?។

យោងតាម ​​Lead Stories រូបថតរបស់ពពែដែលបញ្ចេញទៅក្នុងពែងតែគុជ បានមកពីវីដេអូរយៈពេល ១៤ វិនាទីនៃ “Pooping Goat” ដែលត្រូវបានបង្ហោះនៅលើ YouTube នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០០៩ ។ ហើយរូបថតមុខនៃវីដេអូ ត្រូវបានកែសម្រួលដើម្បីបញ្ចូលគ្នា ដោយពែងតែគុជ ត្រូវបានកាត់តហាក់ដូចជាពពែកំពុងជុះដាក់នៅក្នុងភេសជ្ជៈអុីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×