Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ប្រជាពលរដ្ឋ ផ្អើល​នាំ​គ្នា​ទៅ​ដួស​ប្រេង​ បាន​ទាំង​កានៗ ទាំង​មិន​គិត​ពី​គ្រោះ​ថ្នាក់ បន្ទាប់​រថយន្ត​ដឹកប្រេង SAVIMEX ដាច់​ក្បាលរ៉ូមីណេ ដោយ​សារ​តែ…

អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងក៏ដូចមានការព្រួយបារម្ភសុវត្ថិភាពជំនួសជាខ្លាំង ខណៈបានឃើញប្រជាពលរដ្ឋផ្អើលនាំគ្នា ទៅដួសប្រេងព្រោងព្រាត បន្ទាប់ពីថយន្តដឹកប្រេង SAVIMEX ដាច់កង់ បណ្តាលដាច់ក្បាលរ៉ូមីណេបិតបើកប្រេង ហូរប្រេងរាប់ពាន់លីត្រ ចាក់ចោលពាសពេញផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចចុងស្ពានព្រែកព្នៅ ខាងកើតមូលដ្ឋានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពពីអ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សាវីម៉ិច ម៉ាក ISUZU ពណ៌ ពាក់ស្លាកលេខភ្នំពេញ 3A-9368 បានបើកឡើងស្ពានព្តែកព្នៅ ក្នុងទិសដៅពីលិចទៅកើត ប៉ុន្តែ ខណៈចុះពីលើស្ពានដល់ចុងខាងកើត ក៏ស្រាប់តែរថយន្កបានដាច់កង់ក្រោយខាងស្តាំ រមៀលទៅបុកម៉ូតូបុរសម្នាក់ឌុបលក់កាំបិតពូថៅ កំពុងចតទុកក្បែរចិញ្ជើមផ្លូវ បណ្តាលរងការខូចខាតម៉ូតូ ប៉ុន្តែ ពុំបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ប្រភពបន្តថា ភ្លាមនោះរថយន្តបានស្រុតផ្នែកខាងស្តាំ បុកទៅនឹងថ្នល់ បណ្តាលឲ្យបាក់ក្បាលរ៉ូមីណេបិតបើកបង្ហូរប្រេង ហូរប្រេងរាប់ពាន់លីត្រ ពាសពេញផ្លូវតែម្តង។ ក្រោយហេតុការណ៍នេះ បានកើតឡើង សមត្ថកិច្ចមូលដ្ឋានក៏បានចុះមក និងដោយខ្លាចបង្កជាហានិភ័យ ភ្លាមៗនោះ សមត្ថកិច្ចក៏បានទាក់ទៅការិយាល័យបង្ការ និងពន្កត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍។

តែទន្ទឹមនឹងនោះផងដែរ ក្រោយពីបានឃើញប្រេងហូរដក់ថ្លុកច្រើន ប្រជាពលរដ្ឋទាំងអ្នកដំណើរ និងនៅកន្លែងកើតហេតុ បាននាំគ្នាយកធុង កាន ទៅដួស ឡើងពេញៗកានតែម្តង ដោយមិនខ្លាចពីគ្រោះថ្នាក់កើតឡើងសោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×