Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ទ្រាំនឹងប្តីធ្វើបា.បពុំបាន សម្រេចចិត្តនាំកូនស្រី មកលោ.តទឹកស.ម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ

spot_img

ភ្នំពេញ ÷ ស្រ្តីម្នាក់បាននាំកូនស្រីតូច មកអង្គុយយំលើស្ពានជ្រោយចង្វារ បម្រុងនិងលោ.តស.ម្លាប់ខ្លួន ដោយទ្រាំនឹងប្តីតែងតែធ្វើបា.ប ដល់រូបកាយនាងពុំបាន ក៏សម្រេចមកលោ.តទឹកស.ម្លាប់ខ្លួន សំណាងល្អបានពលរដ្ឋ ជួយឃាត់ និងលួងចុះមកក្រោមវិញ។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសម្នាក់ធ្វើដំណើរឆ្លងកាត់ ឃើញហេតុការណ៍មួយនេះ បានប្រាប់ឲ្យដឹងថា ដោយរូបគាត់បានជិះម៉ូតូធ្វើដំណើរឆ្លងកាត់ ស្ពានជ្រោយចង្វារក៏ឃើញស្រ្តីម្នាក់ រួមនិងកូនស្រី បានអង្គុយយំជាប់និងបង្កាន់ដៃស្ពានជ្រោយចង្វារ រៀបលោ.តចុះទៅក្រោម បន្ទាប់មករូបគាត់ក៏បានចូលទៅចា.ប់ទាញ និងជួយលួងលោម យកចុះមកក្រោមវិញ បន្ទាប់មករាយការណ៍ទៅកាន់ សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏បានយកស្រ្តីនិងកូន ដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក រងចាំក្រុមគ្រួសារមកទទួល ឲ្យត្រឡប់ទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×