Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ឈ្លោះជាមួយប្រពន្ធ តូចចិត្តទៅលោ.តទឹកទន្លេសាប ស.ម្លាប់ខ្លួន សំណាងល្អបានពលរដ្ឋជួយទាន់

spot_img

ភ្នំពេញ ÷ បុរសម្នាក់ឈ្លោះប្រកែកជាមួយប្រពន្ធ ផ្អើលពេញផ្លូវមាត់ទន្លេសាប បន្ទាប់មកក៏បានទាញបង្កាន់ដៃព័ទ្ធតាមដងទន្លេសាប លោ.តចុះទៅក្រោមស.ម្លាប់ខ្លួន សំណាងល្អមិនស្លា.ប់គ្រាន់តែរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ ដែលបានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសជនរងគ្រោះមានឈ្មោះ រស្មី ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅម្តុំផ្សារឌុយម៉ិច ខណ្ឌ៧មករា ។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញប្តីប្រពន្ធ២នាក់ បានឈ្លោះប្រកែកគ្នាខ្លាំងៗ ពុំដឹងថាមានរឿងអ្វីនោះទេ បន្ទាប់មកស្រាប់តែឃើញបុរសជាប្តី បានរត់ទៅឡើងបង្កាន់ដៃ ដងទន្លេសាប រួចបានលោ.តទ.ម្លាក់ខ្លួនទៅក្នុងទន្លេ ហើយភ្លាមៗនោះដែរ ក៏បានពលរដ្ឋជិតខាងបានលោ.តទៅជួយស្រង់ មកលើគោកវិញ និងទំនាក់ទំនងទៅរថយន្តសាមុយ មកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើពុំមានវត្តមាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះទេ ឃើញតែប្រជាពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះ ចុះទៅជួយរួចហៅរថយន្តសាមុយ ដឹកយកទៅសង្រ្គោះតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img