Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Pfizer-BioNTech ជំរុញឲ្យមានការចាក់វ៉ាក់សាំងចំនួន៣ដូស ដើម្បីមានប្រសិទ្ធភាពការពារវីរុសអូមីក្រុង

spot_img

ក្រុមហ៊ុនថ្នាំវ៉ាក់សាំង Pfizer និង BioNTech  បាននិយាយថា ការទទួលបានវ៉ាក់សាំងចំនួន៣ដូស អាចមានសមត្ថភាពបន្ថយថាមពលមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង បន្ទាប់ពីបានបញ្ជាក់ចេញពីបន្ទប់ពិសោធន៍។ ហើយថា ក្រុមហ៊ុនផលិតថ្នាំទាំងពីរ អាចបញ្ចេញនូវវ៉ាក់សាំងការពារមេរោគបប្លែងខ្លួនថ្មីអូមីក្រុងក្នុងអំឡុងខែមីនា ឆ្នាំ២០២២ ប្រសិនបើតម្រូវការពិតជាមានមែន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានជាផ្លូវការលើកដំបូងរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីរ ​ជុំវិញនឹងប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ពួកគេទល់ទៅនឹងមេរោគបំប្លែងថ្មី ក្រុមហ៊ុនបានបញ្ជាក់កាលពីថ្ងៃពុធថា ចំពោះវ៉ាក់សាំងចំនួន២ដូសវិញបានបង្ហាញលទ្ធផលថា វានៅមានកម្រិតសមត្ថភាពទាបនៅឡើយ ចំពោះការការពារប្រព័ន្ធស៊ាំ។ ប៉ុន្តែបើប្រើប្រាស់វ៉ាក់សាំងចំនួន៣ដូសវិញ នោះកម្រិតបន្សាបទប់ទល់ជាមួយអង្គបដិប្រាណបានកើនអព្យាក្រិតក្នុងតួលេខចំនួន២៥។

មែនទែនទៅ ការផ្តល់សំណាកឈាមដោយប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងចំនួន៣ដូសកាលពីអំឡុងខែមុនបានបង្ហាញថា វាមានប្រសិទ្ធភាពការពារនូវមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ជាងឈាមដែលបានចាក់វ៉ាក់សាំងតែ២ដូស ខណៈវាអាចទប់ទល់តែមេរោគដែលមានប្រភពដើមពីប្រទេសចិនប៉ុណ្ណោះ។

លោក Albert Bourla ប្រធានក្រុមហ៊ុនវ៉ាក់សាំង Pfizer បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ត្រូវធានាបាននូវចំនួនប្រជាពលរដ្ឋអាចចាក់វ៉ាក់សាំងឱ្យគ្រប់ចំនួន ជាមួយនឹង២ដូស និងដុសជំរុញបានច្រើនតាមតែអាចធ្វើទៅបាន ពីព្រោះវានៅតែជាមធ្យោបាយ និងសកម្មភាពសំខាន់បំផុតដើម្បីការពារការរីកសាយមេរោគកូវីដ១៩។

បើតាមបន្ទប់ពិសោធន៍ពីសាកលវិទ្យាល័យមន្ទីរពេទ្យ Frankfurt បានរកឃើញថា ពលរដ្ឋចាក់វ៉ាក់សាំង៣ដូសអាចកាត់បន្ថយអង្គបដិប្រាណដើម្បីជាការឆ្លើយតបទៅនឹងមេរោគកូវីដ១៩ប្រភេទអូមីក្រុង។​លោកបានបន្ថែមថា ៖«ក្រុមហ៊ុនជឿថាពលរដ្ឋដែលទទួលបានថ្នាំវ៉ាក់សាំង អាចនៅតែត្រូវបានការពារប្រឆាំងនឹងបញ្ហាធ្ងន់ធ្ងរនៃជំងឺ។»

តែយ៉ាងណា អង្គការសុខភាពពិភពលោកបានឱ្យដឹងកាលពីថ្ងៃពុធថា រហូតមកដល់ពេលនេះ មេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន ៥៧ទៅហើយ ស្របពេលដែលចំនួនអ្នកជំងឺត្រូវការ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យទំនងជាកើនឡើងនៅពេលដែលមេរោគនេះកំពុងរីករាលដាល ខណៈភាពធ្ងន់ធ្ងរនៃជំងឺដែលបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សនៅតែមិនច្បាស់លាស់នៅឡើយ៕ ប្រភព៖CBC News

spot_img
×